សម្តេច ស ខេង ឲ្យកម្លាំងសមត្ថកិច្ច អនុវត្តការងារ ៣ចំណុច ដើម្បីរក្សាសុវត្ថិភាព ជូនពលរដ្ឋនៅកោះកុង

កោះកុង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រសាសន៍សង្កត់ធ្ងន់ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ ថា ថ្នាក់ដឹកនាំ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកការងារចំនួន ៣ចំណុច សំខាន់ៗ ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។

ចំណុចសំខាន់ៗទំាងបី ដែលសម្តេច ស ខេង បានលើកឡើងនោះ គឺទី១.ធ្វើការណែនាំ ប្រជាពលរដ្ឋ ឲ្យគាត់យល់ពីច្បាប់ចរាច ឲ្យបានច្បាស់ ដើម្បីកាត់បន្ថយភាព គ្រោះថ្នាក់ចរាច ត្រូវបើកវេទិការសាធារណៈ ឲ្យបានញឹកញាប់ស្តីពីច្បាប់ចរាចឲ្យបានទូលំទូលាយ, ទី២. ត្រូវការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់តំបន់ មិនឲ្យកើតមាននូវករណី លួច ប្លន់ និងករណីផ្សេងៗ និងទី៣. ត្រូវបង្រ្កាបគ្រឿងញៀន មិនឲ្យកើតមានឡើងឲ្យនៅគ្រប់តំបន់។

ក្នុងឱកាសនោះដែរ សម្តេចក្រហោម ក៏បានជម្រុញឲ្យអាជ្ញាធរ ត្រូវពន្លឿន ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ព្រោះវាមានសារៈសំខាន់ សម្រាប់ពលរដ្ឋម្នាក់ៗ យកទៅប្រើប្រាស់តាមការចាប់បាច់ ផ្សេងៗតាមតម្រូវការ ហេតុនេះត្រូវបម្រើសេវ៉ា ឲ្យទាន់ពេលវេលាជូនគាត់ ឯអាជ្ញាធរនៅគ្រប់តំបន់ ត្រូវបើកវេទិការសាធារណៈ ឲ្យបានញឹកញាប់បន្តិច ដើម្បីយើងទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ដែលគាត់ជួបនូវផលលំបាក ឬផលល្អ៕