ប្រធានសមាគម រួមគ្នាដើម្បី អភិវឌ្ឍន៍កម្ពុជា បដិសេធថា ក្រុមខ្លួនមិនបាន ប្រើហិង្សាទៅលើ អតីតបុគ្គលិកកាលពីតូល

ពេភ្នំញ៖ លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងបដិសេធទៅនឹង ក្រុមអង្គការសង្គមស៊ីវិល មួយចំនួន ដែលបានចោទប្រកាន់មក សមាគមរបស់លោកថា បានប្រើអំពើហិង្សាវាយទៅលើអតីត អ្នកបើករថយន្តឲ្យក្រុមហ៊ុនកាលពីតូ។

កាលពីថ្ងៃទី៦  ខែកុម្ភៈ ឆ្នាំ២០១៦កន្លងមកនេះ មានអំពើហិង្សា បានកើតឡើងរវាងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងអតីតអ្នកបើករថយន្តក្រុមហ៊ុនកាលពីតូ ក្នុងនោះបានបង្កឲ្យមានរបួសជាច្រើននាក់ ហើយក៏មានការចាប់ខ្លួន មនុស្ស២នាក់ផងដែរ។ បន្ទាប់ពីថ្ងៃកើតហេតុបាន២ថ្ងៃ គឺនៅថ្ងៃទី៨ កុម្ភៈ មនុស្ស២នាក់ដែលចាប់ខ្លួននោះត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

បន្ទាប់ពីកើតហេតុភ្លាមៗ អង្គការសង្គមស៊ីវិល ចំនួន៣៤ បានចេញសេចក្តីថ្លែងការណ៍ រួមមួយដោយបានថ្កោលទោសចំពោះការប៉ះទង្គិចគ្នានេះ  ហើយក៏បានចោទប្រកាន់សមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោក ឯ សុភាស់ បានមានប្រសាសន៍នៅក្នុងសន្និសីទ សារព័ត៌មានមួយដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលនៅព្រឹកថ្ងៃទី៩ កុម្ភៈ ថា “ខ្ញុំសូមបដិសេធតែម្តងទៅលើអ្វីដែលគាត់ចោទពួកខ្ញុំថា ជាអ្នកប្រព្រឹត្តអំពើហិង្សាទៅលើពួកគាត់មុន (អតីតអ្នកបើកឡាន) ។ ការពិតពួកយើងអត់ធ្មត់ជាទីបំផុត។ ធ្វើបាតុកម្មរាប់ខែមិនដែលមានអំពើហិង្សាទេប៉ុន្តែអ្វីដែលនាំឲ្យមានអំពើហិង្សា គឺជាចេតនារបស់ពួកគាត់ផ្ទាល់តែម្តង ។ ខ្ញុំហ៊ាននិយាយដោយសារតែខ្ញុំមានភស្តុតាង តែអ្នកចោទមិនមានភស្តុតាង”។

លោកបានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះចេញសេចក្តីថ្លែងការណ៍ ប៉ុន្តែមិនបានបញ្ជាក់ពីក្រុមរបស់ត្រូវរបួសនោះទេ គឺលើកឡើងតែភាគីម្ខាង ខណៈសមាជិករបស់លោកជាច្រើននាក់ក៏បានរងរបួសផងដែរ។

លោក ឯ សុភាស់ ក៏បានចោទប្រកាន់ថា លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថាជាអ្នកនៅពីក្រោយខ្នងនៃរឿងនេះ។

ទាក់ទងបញ្ហានេះ ភាគីពាក់ព័ន្ធជាច្រើនបានអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា បញ្ឈប់ការប្រើប្រាស់សេវា រថយន្តក្រុមហ៊ុនកាលពីតូល(CAPITOL) និងតុក តុកដែលមានបិទផ្លាកសញ្ញារបស់សមាគមរួមគ្នាអភិវឌ្ឍន៍(CCDA) នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ព្រោះក្រុមហ៊ុនឡានក្រុងកាលពីតូល និងសមាគម តុក តុក នេះបានប្រើប្រាស់ហិង្សា វាយដំ និងចាប់ខ្លួនលើអតីតកម្មករអ្នកបើកឡានរបស់ក្រុមហ៊ុនកាលពីតូល ដែលតវ៉ាដោយសន្តិវិធី ៕

ប្រធានសមាគម រួមគ្នាដើម្បី អភិវឌ្ឍន៍កម្ពុជា បដិសេធថា ក្រុមខ្លួនមិនបាន ប្រើហិង្សាទៅលើ អតីតបុគ្គលិកកាលពីតូល

ប្រធានសមាគម រួមគ្នាដើម្បី អភិវឌ្ឍន៍កម្ពុជា បដិសេធថា ក្រុមខ្លួនមិនបាន ប្រើហិង្សាទៅលើ អតីតបុគ្គលិកកាលពីតូល