អូប័រ RHIB ពីរគ្រឿង របស់ទីបញ្ជាការជួរមុខ បន្តល្បាតលើផ្ទៃសមុទ្រ ត្រៀមការពារ រក្សាសុវត្ថិភាពដល់ពលរដ្ឋ

ព្រះសីហនុ៖ ក្រោមកិច្ចបញ្ជាផ្ទាល់ពៅ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ កម្លាំងអូប័រ ទីបញ្ជាការជួរមុខចំនួន ១២រូប និងអូប័រចំនួន ២គ្រឿង (RHIB) បានបន្តល្បាតលើផ្ទៃសមុទ្រ ដើម្បីការពារ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដែលកំពុងកំសាន្តតាមឆ្នេរ និងជិះទូកតាមសមុទ្រ។

ប្រតិបត្តិការល្បាតលើផ្ទៃសមុទ្រនេះ ដឹកនាំដោយ លោកវរនាវីទោ សុខ រស្មី មេបញ្ជាការរង កងនាវាអន្តរាគមន៍ ទីបញ្ជាការជួរមុខ ធ្វើឡើងក្នុងគោលដៅ រក្សាការពារសន្តិសុខ សុវត្ថិភាព និងត្រៀមជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកលេងទឹកនៅតាមតំបន់ឆ្នេរ ខេត្តព្រះសីហនុ សំរាប់ថ្ងៃបញ្ចប់នៃ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន៕