រដ្ឋមន្រ្តីក្រសួង​ ទេស ចរណ៍ជំរុញ ឲ្យពលរដ្ឋ ចូលរួមថែរក្សា បរិស្ថានតំបន់ឆ្នេរ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ លោក ថោង ខុន បានជំរុញឲ្យប្រជាពលរដ្ឋ ដែលរស់នៅ និងប្រកបរបរ រកស៊ីនៅតំបន់ឆ្នេរ រួមទាំភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ សណ្តាប់ធា្នប់ មិនត្រូវចោលសំរាមពាស វាលពាសកាលនោះទេ ។

ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមុទ្រម៉ប៊ីយ៉ុង កាលពីពេលថ្មីៗនេះ លោករដ្ឋមន្រ្តី បានស្នើ ឲ្យអ្នកជាប់ពាក់ព័ន្ធទាំងអស់ គិតគូរពីការធានានិរន្តរភាព នៃឆ្នេរសាធារណៈ ដែលទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្នេរ ពិសេសភ្ញៀវទេស ចរណ៍ជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ក្នុងការផ្តល់សេវា ដែលមានគុណភាពគោរពនូវបទដ្ឋានបរិស្ថាន និងចូលរួមថែរក្សាបរិស្ថាន អនាម័យ សណ្តាប់ធា្នប់ និងមិនចោលសំរាមពាសវាលពាសកាល នាំឲ្យខូចសោភ័ណ្ឌភាពនៅតំបន់ឆ្នេរ៕

រដ្ឋមន្រ្តីក្រសួង​ ទេស ចរណ៍ជំរុញ ឲ្យពលរដ្ឋ ចូលរួមថែរក្សា បរិស្ថានតំបន់ឆ្នេរ