រថភ្លើង ២ខ្សែបុកគ្នា យ៉ាងហោចណាស់ អ្នកដំណើរ ១០នាក់ស្លាប់ នៅអាល្លឺម៉ង់

អាល្លឺម៉ង់៖ យោងតាមការសេចក្ដី រាយការណ៍ពីអាជ្ញាធរ អាល្លឺម៉ង់បានឲ្យដឹងថា យ៉ាងហោចណាស់អ្នកដំណើរ ១០នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍រថភ្លើង ២គ្រឿងបុកគ្នាពេញទំហឹង បើទោះជារថភ្លើងទាំងពីរនេះ ត្រូវបានគេបំពាក់ប្រព័ន្ធ ហ្វ្រាំងស្វ័យប្រវត្តិ ដើម្បីការពារពេលគ្រោះថ្នាក់ យ៉ាងណាក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងពីប្រព័ន្ធផ្សព្វផ្សាយ ខាងលើបន្ដទៀតថា ខណៈពេលនេះ អាជ្ញាធរកំពុងដាក់ ការស៊ើបអង្កេតបន្ថែមទៀត ប៉ុន្ដែវាត្រូវបានគេជឿជាក់ថា បញ្ហាបណ្ដាលមកពីកត្តាមនុស្ស ដែលបើកបរលើល្បឿន បណ្ដាលឲ្យរថភ្លើងមួយគ្រឿង ទៅបុករថភ្លើងមួយខ្សែទៀតពីចំហៀងខាងស្ដាំ អ្នករងរបួសក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។

យ៉ាងណាក្ដីក្រុមអ្នកជួយសង្គ្រោះ កំពុងរុករកអ្នកបាត់ខ្លួន នៅក្រោមបំណែកកំទេចកំទីគំនររថភ្លើង ក្នុងតំបន់ព្រៃស្ដុក ប៉ុន្ដែសមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ពេលនេះ វាស្ទើរតែគ្មានអ្នកដែលនៅមានជីវិតនោះទេ៕

រថភ្លើង ២ខ្សែបុកគ្នា យ៉ាងហោចណាស់ អ្នកដំណើរ ១០នាក់ស្លាប់ នៅអាល្លឺម៉ង់