​គុណ​ប្រយោជន៍​សុខភាពអស្ចារ្យ ៤​យ៉ាង​នៃ​ផ្លែ​ស្រកានាគ

នៅពេលនិយាយដល់ផ្លែឈើបែបជាឱសថ ផ្លែស្រាកានាគគឺស្ថិតនៅក្នុងបញ្ជីរផ្លែឈើ ដែលមានគុណប្រយោជន៍ច្រើនដល់សុខភាព។ វាជាអាហារដ៏ប្រសើរមួយប្រភេទ ដោយសារវាមានផ្ទុកនូចសារធាតុប្រឆាំងនឹងអុកស៊ីដកម្មកម្រិតខ្ពស់។ ម្យ៉ាងទៀតវាសម្បូរទៅដោយវីតាមីនC ព្រមជាមួយនឹងអាស៊ីដខ្លាញ់ និងផូស្វ័រ ដែលធ្វើផ្លែឈើនេះល្អប្រសើរចំពោះសុខភាពតាំងពីធម្មជាតិ។ ខាងក្រោមនេះយើងសូមណែនាំ គុណប្រយោជន៍ដ៏អស្ចារ្យមួយចំនួន នៃផ្លែស្រកានាគ៖ 
​គុណ​ប្រយោជន៍​សុខភាពអស្ចារ្យ ៤​យ៉ាង​នៃ​ផ្លែ​ស្រកានាគ
១. ជំនួយដល់ការរំលាយអាហារ៖ ផ្លែស្រកានាគទ្រទ្រង់នូវការរំលាយអាហារ ដោយសារបរិមាណជាតិសរសៃខ្ពស់របស់វា។ ជាតិសរសៃងាយរលាយរបស់វា ផ្ដល់ម៉ាស់ដល់លាមក និងគ្របគ្រងចលនាពោះវៀនធំ។ ប្រសិទ្ធភាពនេះ ជួយបង្ការបញ្ហាក្រពះពោះវៀនមួយចំនួនដូចជា អាការៈទល់លាមក រាគរុស និងជំងឺរលាកពោះវៀនធំ។ លើសពីនេះទៀត វាជួយលើកកម្ពស់ការរីកលូតលាស់ប្រូបាយអូទីក ដែលជំនួយដល់ការរំលាយអាហារ ព្រមទាំងបណ្ដេញជាតិពុលពីរាងកាយផងដែរ។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៤ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីឱសថសាស្រ្ដ និងឱសថកម្មសាស្រ្ដអន្ដរជាតិបានរកឃើញថា ស្រកានាគក្រហម និងសនេះ គឺជាប្រភពដ៏ប្រសើរ នៃប្រូបាយអូទិក។ លើសពីនេះទៀត វីតាមីនB របស់វាគឺល្អប្រសើរ សម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ ផ្លែឈើនេះគឺងាយស្រួលក្នុងការលំលាយ។ អ្នកអាចពិសាសាច់វា ឬពិសសាទឹកស្រកានាគមួយកែវ ដើម្បីជំនួយដល់ការរំលាយអាហារ។
២. ទ្រទ្រង់ដល់សុខភាពបេះដូង និងសរសៃឈាម៖  ផ្លែស្រកានាគជំនួយដល់ការរក្សាជាលិកានៅក្នុងបេះដូង ព្រមទាំងជាលិកាជុំវិញបេះដូងឱ្យមានសុខភាពល្អ  ដែលមានសារៈសំខាន់សម្រាប់សុខភាពបេះដូង និងសរសៃឈាម។ ប្រភេទខ្លាញ់ monounsaturated នៅក្នុងស្រកានាគ ជួយរក្សាបេះដូងរបស់អ្នកឱ្យស្ថិតនៅក្នុងកម្រិតដ៏ប្រសើរមួយ ដោយការកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលមិនល្អ និងជួយបង្កើនកម្រិតកូឡេស្ដេរ៉ូលល្អ។ លើសពីនេះទៀត វាជួយកាត់បន្ថយអុកស៊ីដកម្ម ដែលនាំឱ្យស្រ្ដេស ដែលជាមូលហេតុនាំមុខគេនៃការកើតជំងឺបេះដូង និងសរសៃឈាម។ ដោយការដាក់បន្ថែមផ្លែស្រកានាគទៅក្នុងរបបអាហាររបស់អ្នក អ្នកប្រាកដជាអាចកាត់បន្ថយដំណើរនៃការរងវិបត្ដិពីការកកសារធាតុខ្លាញ់នៅលើបំពង់អាទែ ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
៣. គ្រប់គ្រងជាតិស្ករនៅក្នុងឈាម៖ បរិមាណជាតិសរសៃ Fiber នៅក្នុងផ្លែស្រកានាគមាននាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមឱ្យមានស្ថេរភាព។ ជាក់ស្ដែង វាមានប្រសិទ្ធភាពបង្ការការឡើងជាតិស្ករនៅក្នុងខ្លួនអ្នកជំងឺទឹកនោមផ្អែម ដែលការឡើងជាតិស្ករនេះតែងកើតឡើងក្រោយពីពិសា អាហារផ្ទុកសន្ទស្សន៍ Glycemic ខ្ពស់។ ផ្លែឈើនេះជួយបង្ការភាពស្មុគស្មាញសុខភាព ដែលតែងតែកើតមានចំពោះអ្នកជំងឺទឹកផ្អែម។ វាមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ នៃបញ្ហាបេះដូង និងសរសៃឈាមក្នុងចំណោមមនុស្ស ដែលរងវិបត្ដិពីជំងឺទឹកនោមប្រភេទទី២។
ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១០ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីស្រាវជ្រាវ Pharmacognosy បានបង្ហាញថា ឱសថចម្រាញ់ពីផ្លែស្រកានាគមានប្រសិទ្ធភាពគ្រប់គ្រងការបំផ្លាញពីសារធាតុអុកស៊ីដកម្ម និងបន្ថយការតឹងសរសៃឈាមនៅក្នុងខ្លួនសត្វកណ្ដុរ ដែលកើតជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែមក៏អាចទទួលប្រយោជន៍ពីការដាក់បញ្ចូលផ្លែស្រកានាគទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់ដែរ។ ប៉ុន្ដែ គ្រាន់តែគាត់ត្រូវអនុវត្ដទម្លាប់ពិសាក្នុងកម្រិតសមល្មម៕ 

Source: top10homeremedies