ស្រវឹង​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម បុកគោយន្ត​ស្លាប់​ម្នាក់ របួស​ម្នាក់​

Doliprane TVC

​កំពង់ធំ : កាលពី​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ១១ និង នាទី​មាន​ករណី​យ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បណ្តាលឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់ និង ម្នាក់ទៀត​រង​បួស​បាក់​ភ្លៅ​ម្ខាង ។​

ស្រវឹង​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម បុកគោយន្ត​ស្លាប់​ម្នាក់ របួស​ម្នាក់​

​មូល​ហេតុដែល​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​នេះ មកពីរ​ម៉ូតូ​ជិះ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​ក៏​រេ​ចង្កូត​ទៅបុក​និង​គោយន្ត​កន្ត្រៃ​ចំ​ផ្នែក​ចំហៀង​ខាងឆ្វេង បណ្តាលឱ្យ​ឣ្ន​ក​បើកបរ​ម៉ូតូ​ស្លាប់ និង អ្នកជិះ​ពីក្រោយ​របួសធ្ងន់ ។​

ស្រវឹង​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម បុកគោយន្ត​ស្លាប់​ម្នាក់ របួស​ម្នាក់​

​ជនរងគ្រោះ​ដែល​ស្លាប់​រស់នៅ​ភូមិ​ពន្លៃ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​ឣ្ន​ក​ដែល​របួស រស់នៅ​ភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ។​ ​ម្ចាស់​គោយន្ត​កន្ត្រៃ​រស់នៅ​ភូមិ​កំពង់​ស្ដេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ស្រវឹង​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម បុកគោយន្ត​ស្លាប់​ម្នាក់ របួស​ម្នាក់​

​សូមបញ្ជាក់​ផងដែរ​ថា សាកសព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ រីឯ​ឣ្ន​ក​រងរបួស ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​ស្រុក ចំណែក​ម៉ូតូ និង គោយន្ត​កន្ត្រៃ​ត្រូវបាន​ប៉ូលិស​យកមក​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍​ក្រវ៉ា រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕

​ដោយ​សុខ​ណាក់​