West Ham United យកឈ្នះហង្សក្រហម នៅនាទី ១២០ ឡើងទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយក្នុង ព្រឹត្តិការណ៍ FA Cup

ឡុងដ៏៖ កាលពីរាត្រីទៀបភ្លឺយប់មិញនេះ  ក្នុងព្រឹត្តិការណ៍បាល់ទាត់ FA Cup ក្លឹប West Ham United បានយកឈ្នះក្លឹប ហង្សក្រហម Liverpool នៅនាទី១២០ ដែលជានាទីបន្ថែមក្នុងលទ្ធផល ២-១ ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នេះបើយោងតាម BBC ចុះផ្សាយនៅព្រឹកនេះ។

សម្រាប់ការប្រកួតរវាងក្លឹប ហង្សក្រហម និង West Ham United  មានភាពតានតឹងជាទីបំផុត ដោយទម្រាំតែរកឃើញក្លឹបឈ្នះឡើងទៅកាន់ វគ្គ១៦ ក្រុមចុងក្រោយ ។

ក្នុងការប្រកួតប្រកប ដោយភាពលំបាកនេះ នៅនាទី ៤៥ កីឡាករ Michail Antonio  របស់ក្លឹប West Ham United បានជួយឲ្យក្លឹបនាំមុខ  តែ៣នាទីក្រោយ គឺនាទី៤៨ Philippe Coutinho បានស៊ុតហ្វ្រីហ្គិត ជួយឲ្យហង្សក្រហមតាមស្មើវិញ ក្នុងលទ្ធផល ១-១ វិញ រហូតដល់ចប់ការប្រកួត៩០នាទី បានត្រឹមតែស្មើ  ។

ដើម្បីរកក្លឹបឈ្នះ ឡើងទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយនោះ តម្រូវឲ្យថែមម៉ោង ១៥នាទី ២ដង តែការបន្ថែម១៥នាទី ដំបូង ក្លឹបទាំងពីរមិនអាចបំប៉ោងសំណាញ់គ្នាបានឡើយ និងថែម១៥នាទី ចុងក្រោយទៀត ពោលគឺនៅនាទី១២០ កីឡាករ Angelo Obinze Ogbonna  បានតែតមួយទំហឹងក្បាលបំប៉ោងសំណាញ់ហង្សក្រហម សារជាថ្មី ដោយយកឈ្នះក្នុងលទ្ធផល ២-១ ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

West Ham United យកឈ្នះហង្សក្រហម នៅនាទី ១២០ ឡើងទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយក្នុង ព្រឹត្តិការណ៍ FA Cup