បុណ្យប្រពៃណី​ចូលឆ្នាំ​ចិន នឹង​វៀតណាម​៣​ថ្ងៃ ស្លាប់​១១​និង​ច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល​

រតនគីរី: មនុស្ស​១១​នាក់​បាន​ស្លាប់ នឹង​មួយចំនួនទៀត​បាន​រង​របួសធ្ងន់​នឹង​ស្រាល ក្នុងករណីបង្ករ​ឡើង​ដោយ​គ្រោះ​​ថ្នាក់​ចរាចរណ៍ ក្នុង​រយ​:​ពេល​៣​ថ្ងៃ នៃ​បុណ្យប្រពៃណី​ចូលឆ្នាំ​ចិន នឹង​វៀតណាម ។

​យោងតាម​របាយការណ៍ នៃ​ការិយាល័យ​នគ​បាល​ចរាចរណ៍ ជើងគោក​ខេត្តរតនគិរីបាន​ឲ្យ​ដឹងថា​រយ​:​ពេល​៣​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​​ចូលឆ្នាំ​ប្រពៃណី​ចិន នឹងវៀតណាម គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​៤​ករណី ក្នុងនោះ​ម៉ូតូ​បុក​ម៉ូតូ​ចំនួន២ លើក​នឹង​រថយន្ត​បុក​ម៉ូតូ​ចំនួន​២ លើក ។​

​របាយការណ៍​បាន​បញ្ជក់​ថា ក្នុង​៤​ករណីនេះ គឺ​បានធ្វើ​ឲ្យ​មនុស្ស​ចំនួន​៦​នាក់ បាន​ស្លាប់ក្នុងនោះ​ស្ត្រី​ម្នាក់ នឹងធ្វើ​ឲ្យ​រងរបួស​ធ្ងន់​ចំនួន​៣​នាក់ ស្ត្រី​២​នាក់ នឹងរង​របួសស្រាល ចំនួន​២​នាក់​ជា​ស្ត្រី ។​

​របាយការណ៍​ឲ្យ​ដឹង​ទៀតថា សាកសព​ដែល​បាន​ស្លាប់ ត្រូវបាន​ប្រគល់​ឲ្យ​សាច់​ញ្ញ​តិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​អ្នក​រង​​របួសធ្ងន់​នឹង​ស្រាល ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅឯ​មន្ទី​ពេទ្យ​បង្អែក ខេត្តរតនគិរី​។

​ដោយឡែក​យានយន្ត​ដែល​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​យកមក​រក្សាទុកនៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​តាមច្បាប់​នៅពេល​ក្រោយ​។​

 តាម​របាយការណ៍​ដឹងថា ការបង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​គឺ​ផ្តើមឡើង​ដោយ​ការបើកបរគ្មាន​ការប្រុងប្រយ័ត្ន​បើកបរ​ក្នុង​ល្បឿន​លឿន នឹង​មួយចំនួនទៀត​ពុំទាន់​ដឹងពី​មូលហេតុ​ប៉ុន្តែ​កម្លាំង​នគ​បាល​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្តទៅទៀត ៕​R

បុណ្យប្រពៃណី​ចូលឆ្នាំ​ចិន នឹង​វៀតណាម​៣​ថ្ងៃ ស្លាប់​១១​និង​ច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល​

បុណ្យប្រពៃណី​ចូលឆ្នាំ​ចិន នឹង​វៀតណាម​៣​ថ្ងៃ ស្លាប់​១១​និង​ច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល​