ពលករ​ដែល​រង​បួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ស្រះកែវ ត្រូវ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​

បន្ទាយមានជ័យ: អាជ្ញាធរ និង​តម្រួត​ថៃ បាន​ចាប់បញ្ជូន​ពល​ករ​ខ្មែរ ដែល​រងគ្រោះ​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ភិ​ក​អាប់បុក​ពីក្រោយ​គូថ​រថយន្ត​បែន​ដឹក​ដី នៅ​ស្រុក​វ៉ាង​ណាំ​យ៉ិ​ន ខេត្ត​ស្រះកែវ​។​
   
​លោក​វួ​ច អូន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត បានអោយដឹង នៅ​ថ្ងៃទី​៩​កុម្ភ​:​ថា​: យោង​របាយការណ៍នគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន គឺ​ជន​រងរបួស​ស្រាល​១១​នាក់់ ក្នុង​គ្រោះថ្នាក់​រថយន្ត ១​បាំង​កន្លះ បុក​គូទ​រថយន្ត​បែន នៅ​វ៉ាង​ណាំ​យ៉ិ​ន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភ​: ឆ្នាំ​២០១៦ នោះ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ ប​ញ្ចូ​ន​ត្រឡប់​វិញ កាលពី​ល្ងាច​ថ្ងៃ​ដដែល ជាមួយ​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ចំនួន​១៦៦​នាក់ ក្នុងនោះ​ស្រី​៥៥​នាក់ កុមារ​១៣​នាក់​។​
   
​លោក​បាន​និយាយថា​: ដោយសារ​ពលករ​ខ្មែរ បាន​ឆ្លងដែន​ខុសច្បាប់ ហើយ​ជួប​គ្រោះថ្នាក់ ដោយសារ​មេខ្យល់ទើប​គេ​ត្រូវបញ្ជូន​ត្រឡប់ អ្នករងរបួស​ស្រាល អោយមក​ពិនិត្យ ព្យាបាល​ដោយ​ខ្លួនឯង នៅ​ប្រទេស​កម្ពុជា​វិញ​។ អ្នករបួស​ស្រាលមាន​បុរស​ចំណាស់​ម្នាក់ រស់នៅ​ខេត្តកំពង់ឆ្នាំង និង​១០​នាក់​ទៀត ភាគច្រើន ជា​ស្ត្រី​វ័យក្មេង​។ ចំណែក​អ្នក​អ្នករបួសធ្ងន់ លោក​វួ​ច អូន ក្តាប់​មិនបាន​ទេ​។ ហើយ​ឈ្មោះ​អ្នករងរបួស ដែល​សមត្ថកិច្ច​កម្ពុជាបង្ហាញមិនត្រូវ​គ្នា​នឹង​ឈ្មោះដែល​សមត្ថកិច្ច និង​កាសែត​ថៃ​ផ្សព្វផ្សាយ​ទេ​។​

​ប្រភពព័ត៌មាន​ពី​ព្រំដែន​ថៃ បានអោយដឹងថា​: ជនរងគ្រោះ​ទាំង​១៩​នាក់ ក្នុងនោះ​មាន​ស្រី​១០​នាក់ រួមមាន​: ១/​ឈ្មោះ ភាព ចាន់​រី​ម ភេទ​ស្រី អាយុ​២១​ឆ្នាំ (​សមត្ថកិច្ច​កម្ពុជា​ថា ឈ្មោះ​ចាន់ នី អាយុ​២៥​ឆ្នាំ​) រស់នៅ​ខេត្តកំពង់ឆ្នាំង​។ ១៨​នាក់​ទៀត រស់នៅ​ខេត្តពោធិ៍សាត់ រួមមាន​: ២/​ឈ្មោះ ផា តុ ភេទ​ស្រី អាយុ​៤១​ឆ្នាំ​, ៣/​ឈ្មោះ  រឹម ថា​ត ភេទ​ស្រី អាយុ​២៩​ឆ្នាំ​, ៤/​ឈ្មោះ យ៉ា សុវណ្ណ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​, ៥/​ឈ្មោះ ប៉េង ពេជ្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៦/​ឈ្មោះ ផា ឡា ភេទ​ស្រី អាយុ​៤០​ឆ្នាំ​, ៧/​ឈ្មោះ ម៉ាត់ កូយ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​, ៨/​កុមារី មីន ធួន អាយុ​៣​ខួប​, ៩/​ឈ្មោះ នឹង វ៉ាន ភេទ​ស្រី អាយុ​២២​ឆ្នាំ​, ១០/​ឈ្មោះ ធៀង តូ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ១១/​ឈ្មោះ រូ​ន ហួត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ១២/​ឈ្មោះ យឹម សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ១៣/​ឈ្មោះ រឿន កាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ១៤/​ឈ្មោះ ជូ សុ​ភិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ១៥/​ឈ្មោះ រី​វ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​, ១៦/​ឈ្មោះ អា​រី រៀង ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ១៧/​ឈ្មោះ ឡ​ន ម៉ុ​ន ភេទ​ន​ប្រុស អាយុ​១៧​ឆ្នាំ​, ១៨/​ឈ្មោះ យឿន ប៉ូ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​១៩/​ឈ្មោះ អៀង ថា ភេទ​ប្រុស អាយុ​៥១៕V/S

ពលករ​ដែល​រង​បួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ស្រះកែវ ត្រូវ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​

ពលករ​ដែល​រង​បួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ស្រះកែវ ត្រូវ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​

ពលករ​ដែល​រង​បួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ស្រះកែវ ត្រូវ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​

ពលករ​ដែល​រង​បួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ស្រះកែវ ត្រូវ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​