​មនោសញ្ចេតនា ស្រី​ឥណ្ឌូណេស៊ី និង​ទីក្រុង​លី​ចាំង​

ភ្នំពេញ: “​ពី​ដើម ខ្ញុំ​ទុក​ទីក្រុង​លី​ចាំង ជា​កន្លែង​រកស៊ី​តែប៉ុណ្ណោះ​ទេ​។ មិន​ស្មានថា ខ្ញុំ​មាន​មនោសញ្ចេតនាយ៉ាង​ជ្រាលជ្រៅ​នឹង​ទីក្រុង​នេះ ថែមទាំង​បាន​ក្លាយជា​មនុស្ស លី​ចាំង​ថ្មី​ម្នាក់​”​។ អ្នកស្រី ហ្វាំ​ង លីង​លីង បាន​និយាយ​ដោយ​ទឹកមុខ​ញញឹម​ពព្រាយ​។​

​បន្ទាប់ពី​បានបញ្ចប់​ការសិក្សាពី​សាកលវិទ្យាល័យ អ្នកស្រី ហ្វាំ​ង លីង​លីង បាន​ចូល ធ្វើការ​នៅ Banyan Tree Hotel ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។ ដោយបាន​ធ្វើ​ការល្អ ហើយ​ចេះ​ភាសា​ចិន​ជ្រៅជ្រះ ប្រធាន​បានផ្តល់​កា​ណែនាំ ឲ្យ​នាង​ទៅធ្វើ​ការ​នៅ Banyan Tree Hotel ក្នុង​ទីក្រុង​លី​ចាំង ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ ខេត្ត​យូ​ន​ណាន​។ ខែមីនា ឆ្នាំ​២០០៦ ហ្វាំ​ង លីង​លីង បានមក​ដល់ទី​ក្រុង​លី​ចាំង ដោយ​ម្នាក់ឯង​។ ពេល​ទើបតែ​ចុះ​ពី​យន្តហោះ គាត់​ខកចិត្ត​ណាស់ ដោយ​បានឃើញ​ព្រលានយន្តហោះដ៏​តូច​មួយ ដែល​ស្ថិតនៅក្នុង​ស្រូវ​ស្រែ និង​ជនបទ​។ អ្នកស្រី បាន​និយាយថា នាង​ខ្ញុំ​ឃើញថា មនុស្ស​លី​ចាំង និយាយ​ឆោឡោ​ណាស់​...... នាង​ចាប់អារម្មណ៍​តែ​ម្តងថា ទីក្រុង​លី​ចាំង គឺជា​ទីក្រុង​ថយក្រោយ​មួយ ហាក់ដូចជា​ភូមិតូច​មួយ មិនមែនជា​ទីក្រុង​ទេសចរណ៍ គួរ​ទាក់ទាញ​ដូចដែល ប្រធាន​របស់ខ្លួន​ធ្លាប់​រៀបរាប់​នោះឡើយ​។​

​បន្ទាប់ពី​ឡើង​ឡាន​ភ្លាម នាង​ក៏​សួរ​អ្នកបើកបរ​ថា “​ទីក្រុង​លី​ចាំង មានតែ​ស្រូវ​ស្រែ និង​ផ្ទះ​ដីធ្លី​អីចឹង​ទេ​?”  អ្នកបើកបរ​មិន​ឆ្លើយ គ្រាន់តែ​សើច​ញញឹម​។ នាង​ក៏​គិតក្នុងចិត្ត​ថា ទីក្រុង​នេះ គឺជា​កន្លែងធ្វើការ ដែល​ខ្ញុំ​មិនអាច​ជ្រើស​ទេ ចាំ​ពេល​ក្រោយ ខ្ញុំ​នឹង​រកមើល​ឱកាស ដើម្បី​សុំ​ត្រឡប់​ទៅ​ប្រទេស​វិញ​។​

​ក្រោយមក នាង​បាន​ទៅ​ដើរលេង ក្នុង​ក្រុង​បុរាណ​លី​ចាំង​, ភ្នំ​ហិមៈ​យុ​ឡុង និង​ជ្រលង​ដុង​ប៉ា ...​។ បន្តិច​ម្តងៗ នាង​បាន​រកឃើញថា ក្រុង​បុរាណ​លី​ចាំង គឺ​ក្រុង​បុរាណ​ដ៏​កម្រ មាន នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ វប្បធម៌​ដុង​ប៉ា ដ៏​មាន​អាថ៌កំបាំង​នោះ ក៏​អស្ចារ្យ​មែន​។ ក្រៅពីនេះទៀត ការ​កក់ក្តៅ​នៃ មនុស្សជាតិ​ណា​ស៊ី ក៏​គួរឱ្យ​រំភើប​ណាស់​។​

“​បើ​ទំនេរ កុំ​ភ្លេច​មកលេង​នៅផ្ទះ​ខ្ញុំ​” គឺជា​ពាក្យ​មួយ​ដែល​មនុស្ស​លី​ចាំង តែងតែ​និយាយ​ជាប់​នឹង​មាត់​។ នាង​ហ្វាំ​ង លីង​លីង​ណែនាំ​ថា បើ​មាន​ភ្ញៀវ​កាន់តែច្រើន ម្ចាស់ផ្ទះ ក៏​កាន់តែ​សប្បាយ ហើយ​ម្ចាស់ផ្ទះ ចេះតែ​យក​ម្ហូប​ឆ្ងាញ់​ជាងគេ មក​ទទួលភ្ញៀវ​។​
“​ឲ្យ​តែ​នឹក​ដល់​ភាពកក់ក្តៅ និង​ចិត្តល្អ​របស់​មនុស្ស​លី​ចាំង ខ្ញុំ​ចេះតែ​រំភើប​ណាស់ រហូត​ចង់​ស្រក់​ទឹកភ្នែក​”​។ និយាយ​ដោយ​ហ្វាំ​ង លីង​លីង​។​

​នាង​បន្ថែមថា នៅពេល​ខែមិថុនា​ឆ្នាំមុន នាង​មាន​ផ្ទៃពោះ ៦ ខែ​ហើយ ក៏​ហៅ​ម្តាយ​នាង មក​ថែទាំ​នាង ពី​ប្រទេស​ឥណ្ឌូណេស៊ី ។ នៅពេល​សុំ​ទិដ្ឋាការ ត្រូវការ​លិខិតបញ្ជាក់ សាច់ញាតិ​មួយច្បាប់ ប៉ុន្តែ​លិខិត​នេះ ត្រូវ​ទៅសុំ​ពី​ស្ថានទូត​ឥណ្ឌូនេស៊ី នៅ​ប៉េកាំង ឬ​ទៅសុំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​។ ពេលនោះ នាង​ហ្វាំ​ង លីង​លីង ជិត​អស់សង្ឃឹម​អស់ហើយ នាង​គិតថា បើ​គ្មាន​វិធី​អ្វី​ទៀតហើយ មានតែ​ជូន​ម្តាយ​នាង ត្រឡប់​ប្រទេស​វិញ​។ ប៉ុន្តែ​ថ្ងៃ​បន្ទាប់​បុគ្គលិក នៃ​នាយកដ្ឋាន​ប៉ូលិស ទីក្រុង​លី​ចាំង បាន​ទូរស័ព្ទ​មក​ថា ប៉ូលិស​ទីក្រុង​លី​ចាំង នឹង​ផ្តល់​ទិ​ដ្ឋ​ការ​ឲ្យ​ម្តាយ​នាង ដោយសារ​ការស្នើសុំ​រប​ស់​នាង គឺជា​ករណី​ពិសេស​មួយ​។​

“​ខណៈនោះ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​ផង និង​មានការ​ភ្ញាក់ផ្អើល​ផង​។ នឹក​ដល់​ការ​រស់នៅក្នុង​លី​ចាំង ប៉ុន្មាន​ឆ្នាំនេះ បើ​ខ្ញុំ​ឈឺ​មាន​មិត្ត​ភ័ក្តិ​មក​ថែទាំ​ខ្ញុំ បើ​មានការ​លំបាក​អី មាន​មិត្ត​រួម​ការងារ​មកជួយ​ខ្ញុំ​។ បន្តិច​ម្តងៗ ខ្ញុំ​លាចាក​ពី​លី​ចាំង មិនបាន​ហើយ​”​។ និយាយ​ដោយ​ ហ្វាំង លីង​លីង​៕V/S

​មនោសញ្ចេតនា ស្រី​ឥណ្ឌូណេស៊ី និង​ទីក្រុង​លី​ចាំង​