នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ​និង​ជួញដូរ​

កំពង់ចាម: កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មេសរ​ជ្រៃ​បានធ្វើ​រដ្ឋ​បាល​ចំហ និង​ចុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ​នៅតាម​ដងផ្លូវ​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ដែលជា​មុខសញ្ញាចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពីវេលា​ម៉ោង​៣ រសៀល ថ្ងៃទី​៩ ខែ​ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​លើ ឃុំមេសរ​ជ្រៃ ស្រុក​ស្ទឹង​​ត្រង់ ខេត្តកំពង់ចាម​

​នគរបាល​ស្រុក​ស្ទឹងត្រង់​បានអោយដឹងថា ជនសង្ស័យ ដែលជា​មុខសញ្ញា​ទាំង​២​នាក់ទី១.​ឈ្មោះ សុះ ស្លេះ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​មិនពិតប្រាកដ រស់នៅ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​២.ឈ្មោះ លី ហាន់​ដា​ហ្វី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​មិនពិតប្រាកដ រស់នៅ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​ម្សៅក្រាម​ពណ៌​ស​ចំនួន ១​កញ្ចប់​តូច ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក​ស្មា​ក់រី​វ៉ូ ពណ៌​ឈាមជ្រូកសេរី​ឆ្នាំ​២០១៣ និង​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង ម៉ាក​ណូគា​(​អិន​ចុច​ពិល​)​។​

​មុនពេល​ឃាត់ខ្លួន​គឺ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ សហការជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​មេសរ​ជ្រៃ បានធ្វើ​រដ្ឋបាល​ចំហ និងចុះ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅតាម​ដងផ្លូវ ហើយ​ឃើញ​ជន​ស្ស័​យ​ចំនួន ២​នាក់ ជិះម៉ូតូ​មកដល់​ហើយ​កម្លាំង​យើង​​បាន​ឃាត់​អោយ​ឈប់​ដើម្បី​ធ្វើការ​សាកសួរ ប៉ុន្តែ​តែអ្នក​ទាំង​២​នាក់​មិន​ព្រម​ឈប់​ហើយ​ថែមទាំង​ជិះ​ម៉ូតូ​បុក​ម៉ូតូ​របស់​កម្លាំង​នគរបាលយើង​​បណ្តាលអោយ​ខូច​ម៉ូតូ​ចំនួន ១​គ្រឿង​។​

​ក្រោយពី​ធ្វើការ​បង្ក្រាប ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក៏បាន​នាំយកមកអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ដើម្បី​ក សាង​សំណុំ​​រឿង​បញ្ជូនទៅសាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី ទៅតាម​បញ្ញា​ត្តិ​ច្បាប់មាត្រា ៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿង​ញៀន ហើយ​ជននេះ​ត្រូវបានដាក់អោយ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​៖ បង្កអោយមាន​របួស​ដោ​យ​អចេតនា តាម​បញ្ញា​ត្តិ​មាត្រា ៧៣ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​២០១៥ នឹង​មាត្រា២៣៦ នៃ​ក្រមព្រហ្មទណ្ឌ​៕R​

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ​និង​ជួញដូរ​

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ​និង​ជួញដូរ​

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ​និង​ជួញដូរ​