ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​មេគោ​រត់​ឆ្លងផ្លូវ​ផ្អើល​រត់​ជាន់​លើ​រថយន្ត​ បណ្តាល​ឱ្យ​ដួល​លើ​រថយន្ត​ផ្នែក​ខាង​មុខ​បែក​កញ្ចក់​បរថយន្ត បង្ក​កា​រ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​០៦យប់​ថ្ងៃ​ទី០៩ ​កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ៣ ភូមិ​ស្រែ​​ជំរៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ​ ។

​​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​20-​3860 ជិះ​ជា​លក្ខណៈ​គ្រួសារ អ្នកបើកបរ​រថយន្ត​ជា​យោធា បើកបរ​ពី​ត្បូង​ទៅ​ជើង​ លុះមក​ដល់​ចំណុច​ខាងលើ ​ស្រាប់តែ​​​មាន​គោ​មេ​មួយ​ក្បាល​ពណ៌​.ស ​រត់​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ។

អ្នក​បើករថយន្ត​ឃើញ​ដូចនេះ​ បាន​បង្អង់​ល្បឿន ​ក៏​ត្រូវ​មេគោ​ដែល​រត់​នៅ​អែប​ជាប់​រថយន្ត​បាន​កញ្ជ្រោល​​ហក់​ជាន់​លើ​រថយន្ត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ បណ្តាល​​ឱ្យ​​គោ​ដួល​លើ​រថយន្ត​បែក​ស្រាំ​កញ្ចក់​ផ្ទាំង​ខាង​មុខ តែ​មិន​បណ្តាល​ឱ្យ​​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទូ​ហៅ​មិត្ត​ភក្តិ​​ឱ្យ​មក​ចាប់មេ​គោនេះ ​ដើម្បី​ឱ្យ​ម្ចាស់​គោ​មក​ចេញ​មក​ដោះស្រាយ ។ បន្ទាប់​មក​ម្ចាស់​គោ​បាន​មក​ដោះស្រាយ​ដោយ​សង​ថ្លៃ​ជួសជុល​រថយន្ត​ចំនួន​300$​បញ្ជាប់​នៅ​កន្លែង​កើតហេតុ ។