ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ ព័ត៌មាន​បឋម​បាន​រាយការណ៍​ដោយ​សង្ខេប​មក​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣១​នាទី​យប់​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៦ ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៥​នាក់ ប្រដាប់​ដោយ​អា​វុ​ថ​ខ្លី​ចំនួន​៣​ដើម បាន​ចូល​ប្លន់​ផ្ទះ​ឈ្មោះ​អ៊ា ប៊​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អ្នក​រកស៊ី​លក់​ឈើ មាន​ប្រពន្ធ​ឈ្មោះ​អ៊ុំ អេ​ង អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា​ទី​២ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ តាម​ដងផ្លូវ​ជាតិ​លេខ​៨ ។

ជនសង្ស័យ​បាន​គាស់​បន្ទប់​ចូល​យក​ហឹប​ប្រាក់​ដែល​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ថា ចោរប្លន់​បាន​ប្រមូល​យក​អស់ប្រាក់​ដុល្លារ​ចំនួន​១​ម៉ឺន​៣​ពាន់​ដុល្លារ និង​ប្រាក់​រៀល​ប្រហែល​១៥​លាន​រៀល ។