នារី​ម្នាក់​សម្រេច​ក្តី​សុបិន​ធំ​បំផុត​របស់ខ្លួន មុនពេល​ស្លាប់​

Doliprane TVC

​ក្មេងស្រី​ជំទង់​ម្នាក់​បានសម្រេច​បំណង​ចុងក្រោយ​របស់ខ្លួន បន្ទាប់ពី​គ្រូពេទ្យ​ប្រាប់​នាង​ថា មហារីក​ខួរឆ្អឹងខ្នង​នាង​មិនអាច​ជួយសង្គ្រោះ​ទៀត​បាន ។​ ​ ​នាង Emma Cosgrove ត្រូវបាន​គេ​រកឃើញថា នាង​មាន​ដុំ​តូច​មួយ​ក្នុង​ខ្លួន​នាង កាលពី​អាយុ ១២ ឆ្នាំ ហើយ​នាង​ក៏បាន​ទទួល​ការព្យាបាល​ដាច់​អស់​ផងដែរ តាំងពី​ពេលនោះ​ផងដែរ ស្រាប់តែ​មកដល់ពេលនេះ ដុំ​នោះ​នៅតែមាន​ក្នុង​ខ្លួន​នាង ហើយ​ខាង​គ្រូពេទ្យ​បាន​ប្រាប់​នាង​ថា គ្មាន​វិធី​ព្យាបាល​នោះទេ ។

នារី​ម្នាក់​សម្រេច​ក្តី​សុបិន​ធំ​បំផុត​របស់ខ្លួន មុនពេល​ស្លាប់​

ថ្វីបើ​យ៉ាងនេះ​ក្តី នាង Emma នៅតែ​បន្តរ​ស់ទាំង​សេចក្តីក្លាហាន និង ថែមទាំង​បានសម្រេច​ក្តី​បំណង​ធំ​បំផុត​ក្នុង​ជីវិត​នាង​ថែមទៀត គឺ​រៀបការ​ជាមួយនឹង​គូ​ដណ្តឹង​នាង ដែល​នាង​ស្គាល់​តាំងពី​វ័យ​កុមារភាព​លោក Dion Dunn ។​​ ​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​ប្រយុទ្ធប្រឆាំង​របស់​នាង​នឹង​ជំងឺមហារីក នាង​បានទទួល​ការបរិច្ចាគ​ពី​សប្បុរសជន​ប្រមាណ​ជាង ១ ម៉ឺន​ដុ​លា្ល​រ ហើយ​នាង​ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​គួរ​ឲ្យ​កោតសរសើរ ព្រោះ​នាង​ហ៊ាន​ប្រឈមមុខ​នឹង​អ្វីដែល​នៅ​ចំពោះមុខ ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រឺរ​)

នារី​ម្នាក់​សម្រេច​ក្តី​សុបិន​ធំ​បំផុត​របស់ខ្លួន មុនពេល​ស្លាប់​

នារី​ម្នាក់​សម្រេច​ក្តី​សុបិន​ធំ​បំផុត​របស់ខ្លួន មុនពេល​ស្លាប់​

នារី​ម្នាក់​សម្រេច​ក្តី​សុបិន​ធំ​បំផុត​របស់ខ្លួន មុនពេល​ស្លាប់​