សម្តេចតេជោ៖ ផ្លូវជាតិលេខ៥ ជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរនៅលើគេហទំព័រ Facebook ផ្ទាល់របស់សម្តេចថា ផ្លូវជាតិលេខ ៥ ជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានបន្តថា “បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកផ្លូវជាតិលេខ ៥ ជា ២ គន្លងសងខាងដែលកំពុងដំណើរ ការបានជាងពាក់កណ្តាលនៃគម្រោង ដែលបានភ្ជាប់ទំនាក់ទំនងរាជធានីភ្នំពេញ កាត់តាមខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដែលជាព្រំដែនកម្ពុជា-ថៃ”។

សម្តេចក៏បានបញ្ជាក់ដែរថា ”គ្មានអ្វីស្រួលជាងអ្នកថាទេ ព្រោះពួកគេមិនដែលបានធ្វើ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺផ្លូវជាតិកម្ពុជាកំពុងកសាង និងពង្រីកថែមទៀត”៕

សម្តេចតេជោ៖ ផ្លូវជាតិលេខ៥ ជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់

Video: ការអភិវឌ្ឍផ្លូវជាតិលេខ ៥ អោយកាន់តែប្រសើរឡើង

ផ្លូវជាតិលេខ ៥ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយដែលបានភ្ជាប់ទំនាក់ទំនងរាជធានីភ្នំពេញ កាត់តាមខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលជាព្រំដែនកម្ពុជា-ថៃ។ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកផ្លូវជាតិលេខ ៥ ជា ២ គន្លងសងខាងដែលកំពុងដំណើរការបានជាងពាក់កណ្តាលនៃគម្រោង។ គ្មានអ្វីស្រួលជាងអ្នកថាទេ ព្រោះពួកគេមិនដែលបានធ្វើ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺផ្លូវជាតិកម្ពុជាកំពុងកសាង និងពង្រីកថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំរបស់ប្រជាពលរដ្ឋ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, February 9, 2016