អាជ្ញាធរភ្នំពេញ កំពុងសិក្សា គម្រោងស្ថាបនា ផ្លូវទំបន់ថ្មី និងអាងប្រព្រឹត្តិកម្ម នៅបឹងតាមោក

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បាននឹងកំពុងសិក្សាគម្រោងស្ថាបនា ស្ថានភាពបឹងកប់ស្រូវ និងការងារលើកទំនប់ និងការរៀបចំអាង ប្រព្រឹត្តិកម្មទឹកសំអុយ នៅបឹងតាមោក ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌព្រែកព្នៅ ។

យោងតាមទំព័រហ្វេសប៊ុក សាលារាជធានីភ្នំពេញ បានឲ្យដឹងថា  គម្រោងប្លង់ស្ថាបនាផ្លូវទំនប់ថ្មី និងអាងប្រព្រឹត្តិកម្មធម្មជាតិ និងស្វ័យប្រវត្តិ ទឹកសំអុយ នៅបឹងតាមោកនេះ គឺដើម្បីបញ្ជៀសនូវផលប៉ះពាល់នានា ទៅលើគុណភាពទឹកបឹងតាមោក សម្រាប់ការពារបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត  ព្រោះបឹងតាមោក ជាអាងស្តុកទឹកដ៏សំខាន់មួយដែលរំដោះទឹកចេញរាជធានីភ្នំពេញ នៅភាគខាងជើងនិងខាងលិច ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានកំណត់ផ្ទៃបឹងតាមោកទំហំ ២០០០ហិចតា នឹងត្រូវអភិរក្សទុក សម្រាប់ធ្វើ អាងប្រព្រឹត្តកម្មធម្មជាតិ និងស្វ័យប្រវត្តិដោយផ្ទៃបឹង និងផ្ទៃបឹងទំហំ៥០០ហិកតា ហើយបានសិក្សាជាទំនប់ទី១ នៃអាងប្រព្រឹត្តិកម្មទឹកសំអុយ ៕

អាជ្ញាធរភ្នំពេញ កំពុងសិក្សា គម្រោងស្ថាបនា ផ្លូវទំបន់ថ្មី និងអាងប្រព្រឹត្តិកម្ម នៅបឹងតាមោក

អាជ្ញាធរភ្នំពេញ កំពុងសិក្សា គម្រោងស្ថាបនា ផ្លូវទំបន់ថ្មី និងអាងប្រព្រឹត្តិកម្ម នៅបឹងតាមោក