កូរ៉េខាងជើង ចាប់ផ្តើមប្រតិកម្ម នឹងសហរដ្ឋអាម៉េរិក ដោយប្រកាសប្រើ បច្ចេកវិទ្យា គ្រាប់បែកនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ កូរ៉េខាងជើង បានប្រកាសជាថ្មីថា នឹងប្រើប្រាស់គ្រាប់បែក នុយក្លេអែរ ដែលបង្កើតឡើង ដោយបច្ចេកវិទ្យាទំនើប កំទេចដែនដីអាម៉េរិកទាំងមូល ។ ភ្នាក់ងារសម្ងាត់នៅវាស៊ីនតោន បានឲ្យដឹងកាលពី ថ្ងៃអង្គារម្សិលមិញ ។

ទូរទស្សន៍សិង្ហបុរី Chnnel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក James Clappe មន្ត្រីយោធាជាន់ខ្ពស់ សហរដ្ឋអាម៉េរិក បានលើកឡើង អំពីការសម្តែងនូវការ ប្រកាសជាថ្មី ពីសំណាក់កូរ៉េខាងជើង ថានឹងគំរាមដល់ សហរដ្ឋអាម៉េរិក ជាមួយនឹងការប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើប ។

លោកបានសង្កត់ធ្ងន់ថា "វាជាគ្រោះថ្នាក់មួយដ៏ធ្ងន់ បើសិនជាកូរ៉េខាងជើង មានកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយបន្តគំរាមកំហែង យ៉ាងដូច្នេះ" ។

គេបានដឹងថា លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងបញ្ជាក់ នៅក្នុងពិធិដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលវិទ្យាសាស្ត្រកូរ៉េខាងជើង ថា នឹងប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ កំទេចដែនដីអាម៉េរិក ៕

កូរ៉េខាងជើង ចាប់ផ្តើមប្រតិកម្ម នឹងសហរដ្ឋអាម៉េរិក ដោយប្រកាសប្រើ បច្ចេកវិទ្យា គ្រាប់បែកនុយក្លេអ៊ែរ