ជនជាតិឥណ្ដូនេស៊ី ៧នាក់ត្រូវបញ្ជូន ទៅកាន់ពន្ធនាគារ បន្ទាប់ពីស៊ើបដឹងថា ជួយធ្វើការឲ្យ IS

ហ្សាកាតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ តុលាការឥណ្ឌូនេស៊ី បានសម្រេចកាត់ទោស ជនជាប់ចោទចំនួន៧រូបពីបទពាក់ព័ន្ធនឹងការងារ ជាមួយក្រុមរដ្ឋឥស្លាម ។

តាមការទាមទារពីសភាចារឥណ្ឌូនេស៊ី បានបញ្ជាក់ថា ទណ្ឌិតទាំង៧នាក់នោះ ដោយក្នុងម្នាក់ៗជាប់ពន្ធនាគារចន្លោះពី៣ទៅ៥ឆ្នាំ ។

ក្នុងចំណោមទណ្ឌិតទាំងអស់ មានម្នាក់ឈ្មោះ Tuah Febriwansyah ដែលបានទទូលទោសធ្ងន់ជាងគេ គឺ៥ឆ្នាំ ដោយជាអ្នកផ្តល់ព៌តមាន និងបង្កឲ្យមានការបំផ្ទុះអាវុធ ឡើងនៅក្នុងប្រទេស ឥណ្ឌូនេស៊ី និងមានគ្នាគេម្នាក់ទៀតឈ្មោះ Al-Mustaqbal ដែលមានបច្ចេកវិទ្យាខ្ពស់ ខាងផ្នែកអ៊ីនធើណេត និងគេហទំព័រ ដោយពួកគេបានផ្តល់ រូបភាពនិងវីដូ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានបញ្ជូនទៅឲ្យពួក IS នៅស៊ីរី ។

គេថែមទាំងដឹងទៀតថា ទណ្ឌិតរូបនេះ ធ្លាប់ចូលរួមក្នុងការ វាយប្រហារមួយនៅក្នុងរដ្ឋធានី កាលពីឆ្នាំ២០១៣ និងជាសកម្មជននៅក្នុង ក្រុមរដ្ឋឥស្លាមម្នាក់ នៅឥណ្ឌូនេស៊ី ៕