Ronaldo៖ World Cup 2022 ​ជា​​​ទី​បញ្ចប់​​របស់​ខ្ញុំ​ ជាមួយ​ក្រុម​​ជម្រើស​ជាតិ


Ronaldo៖ World Cup 2022 ​ជា​​​ទី​បញ្ចប់​​របស់​ខ្ញុំ​ ជាមួយ​ក្រុម​​ជម្រើស​ជាតិ

Cristiano Ronaldo ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​និយាយ​ថា​ World Cup 2022 ​នៅ​ប្រទេស​កាតារ ​នឹង​ក្លាយ​ជា​ទី​បញ្ចប់​នៃ​អាជីព​របស់​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ។

 

Ronaldo៖ World Cup 2022 ​ជា​​​ទី​បញ្ចប់​​របស់​ខ្ញុំ​ ជាមួយ​ក្រុម​​ជម្រើស​ជាតិ

Ronaldo៖ World Cup 2022 ​ជា​​​ទី​បញ្ចប់​​របស់​ខ្ញុំ​ ជាមួយ​ក្រុម​​ជម្រើស​ជាតិ

 

​កីឡាករ​ដែល​ទើប​ឈាន​ដល់​វ័យ​៣១​ឆ្នាំ​ កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​រូប​នេះ ​បាន​​ប្រាប់​ដល់​ beIN Sports ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​កាតារ​ឆ្នាំ​២០២២​ថា៖ “ល្អ​​ណាស់ សម្រាប់​ខ្ញុំ។ ខ្ញុំ​រំពឹង​ទុក​ថា កាតារ​នឹង​ក្លាយ​ជា​ World Cup ​លើក​ចុង​ក្រោយ​របស់​ខ្ញុំ។ ខ្ញុំ​តែង​​ទៅ​លំហែ​កាយ​​នៅ​ទីនោះ។ ខ្ញុំ​រីករាយ ព្រោះ​ប្រាកដ​ណាស់ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់”។

 

Ronaldo ​លេង​ឲ្យ​ Real Madrid ប្រកួត​ចុង​ក្រោយ​ដែល​ឈ្នះ​ Granada ​២-១ កន្លង​ទៅ ធ្វើ​មិន​បាន​ល្អ​ទេ ​ថែម​ទាំង​មិន​បាន​ស៊ុត​ចំ​ទី​១​ជើង​​​សោះ ដែល​ធ្វើ​មតិ​មួយ​ចំនួន​យល់​ថា នេះ​អាច​មក​ពី​វ័យ​របស់​គេ​​ចាស់​បន្តិច​​ហើយ ទើប​ធ្លាក់​ទម្រង់​លេង​ដូច​នេះ។

 

CR7 ស៊ុត​បាន​៣០​គ្រាប់​ហើយ គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​រដូវ​កាល​នេះ ប៉ុន្តែ​ជា​ញឹកញាប់​តារា​ឆ្នើម​រូប​នេះ ​ស៊ុត​បាន​តែ​​ក្រុម​​ខ្សោយ​ៗ​នៅ​ La Liga ឬ​​នៅ​ Champions League ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ប៉ះ​ក្រុម​ធំៗ​នៅ​អឺរ៉ុប​ដូច​ជា Paris Saint-Germain ​ឬ​ក្រុម​កំពូល​ទាំង​៦​​​នៅ​ La Liga ​រូប​គេ​រក​គ្រាប់​​បាន​តិច​តួច​បំផុត៕

 

-ចុចអាន៖ CR7 វ័យ​៣១​ឆ្នាំ​ថ្ងៃ​នេះ ​មាន​ស្នាដៃ​អ្វី​ខ្លះ​នៅ​ Real Madrid?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ espnfc