Ryan Giggs នឹងចាកចេញ ពីបិសាចក្រហមបើក្លឹប ជ្រើសរើសយក Jose Mourinho មកដឹកនាំ

ឡុងដ៏៖ ជំនួយការគ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United លោក Ryan Giggs នឹងចាកចេញពីក្លឹប ប្រសិនបើក្លឹបនៅតែដាក់ទិសដៅដោយយក Jose Mourinho មកគ្រប់គ្រងនោះ  បើយោងតាម metro ចុះផ្សាយកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ជំនួយការគ្រូបង្វឹកសញ្ជាតិវែល និងជាអតីតកីឡាករជើងចាស់ ក្លឹបបិសាចក្រហម  បានមកចូលរួមលេងឲ្យក្លឹបតាំងពីអាយុ ១៣ឆ្នាំ  នឹងក្លាយជាជំនួយការគ្រូបង្វឹក ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់លោក Louis van Gaal ។

ក្នុងអំឡុងពេលដែលក្លឹប បិសាចក្រហម Manchester United មិនអាចសម្រេចគោលដៅបានឡើងទៅកាន់កំពូលតារាងក្នុងលីកកំពូលអង់គ្លេស ក្រោមការគ្រប់គ្រងរបស់លោក Louis van Gaal  ហើយក៏លេចឭពាក្យចចាមអារាមជាច្រើនថា ក្លឹបមួយនេះ ចង់ឲ្យ Jose Mourinho មកគ្រប់គ្រងវិញ នោះ ក៏ធ្លាយដំណឹងថា Ryan Giggs មិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតគ្រូបង្វឹកតោខៀវ Chelsea នោះទេ ។

ដោយឡែកសារព័ត៌មាន BBC ចុះផ្សាយឲ្យដឹងថា Ryan Giggs ចង់ទទួលបានការអប់រំ និងរៀនពីយុទ្ធសាស្ត្រពី Louis van Gaal តែមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho  នោះឡើយ ហើយបើដូច្នោះមែនគាត់នឹងចាកចេញពីក្លឹប ដើម្បីចាប់អាជីពជំនាញគ្រូបង្វឹកតែម្តង។

បញ្ជាក់ផងដែរថា Ryan Giggs បច្ចុប្បន្នមានអាយុ៤២ឆ្នាំ នឹងឡើងជាជំនួយការគ្រូបង្វឹកនៅឆ្នាំ២០១៤ ខណៈដែល Alex Ferguson លាលែងពីតំណែង៕

Ryan Giggs នឹងចាកចេញ ពីបិសាចក្រហមបើក្លឹប ជ្រើសរើសយក Jose Mourinho  មកដឹកនាំ

Ryan Giggs នឹងចាកចេញ ពីបិសាចក្រហមបើក្លឹប ជ្រើសរើសយក Jose Mourinho  មកដឹកនាំ