សកម្មជន​បរិស្ថាន​លោក អាឡិក ទាមទារ​សិទ្ធិ​ត្រឡប់​មក​កម្ពុជា​វិញ

សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ចេញ​ពី​កម្ពុជា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទាមទារ​សិទ្ធិ​ត្រឡប់​មក​កម្ពុជា វិញ ដើម្បី​បំពេញ​សិទ្ធិ​ចូលរួម​ក្នុង​សវនាការ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា និង​លោក អាឡិក ជុំវិញ​បញ្ហា​នេះ​ដូច​តទៅ៖

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​ប្រាកដ​ថា តើ​ក្រសួង​មហាផ្ទៃ នឹង​​​អនុញ្ញាត​ឱ្យ​លោក អាឡិក ហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន វិល​មក​កម្ពុជា វិញ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ក្នុង​ករណី​ដែល​តុលាការ​ខេត្ត​កោះកុង បាន​កោះ​ហៅ​លោក អាឡិក មក​ឆ្លើយ​បំភ្លឺ។ លោក ខៀវ សុភ័គ បកស្រាយ​ថា ជន​បរទេស​ណា​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ ជន​នោះ​នឹង​មិន​អាច​វិល​ត្រឡប់​មក​កម្ពុជា វិញ​ជា​ដាច់​ខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។