នគរបាល ប៉ុស្តិ៍​សំរោងក្រោម ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​៤​នាក់

ភ្នំពេញ: កម្លាំង​នគរបាល ប៉ុស្តិ៍​សំរោងក្រោម នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាបមុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣នាក់ ចំណែក​បក្ខពួក ១​នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើ បាន​ប្រព្រឹត្តទៅកាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៩ ខែកុម្ភ​: ឆ្នាំ​២០១៦ ខណ​:ដែល​ក្រុម​ជនសង្ស័យ កំពុង​ប្រព្រឹត្ត​ជាក់ស្តែង នៅ​ដី​ទួល ក្នុងព្រៃ​មួយកន្លែង ក្នុងភូមិចំការ​ត្បែង សង្កាត់​សំរោង​​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ទី​១- ឈ្មោះ​ម៉ន វិចិត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់​ភូមិ​ចំការ​ត្បែង​សង្កាត់​សំរោង​​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យមាន​ស្រុកកំណើត នៅ​ខេត្ត ព្រៃវែង ។​ទី​២- ឈ្មោះ ថន រដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​កា​កាប ឃុំ​ក្សេ​ន​ក្សាន្ត ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ។​ទី​៣- ឈ្មោះ រិ​ន ប្លោក ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅផ្ទះ ភូមិ​ចំការ​ត្បែង
សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្រោម​ការដឹកនាំ បញ្ជារ​ពី​លោក វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌពោធិ៍​សែន​ជ័យ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទ​​ល្មើស​ កើតមានឡើង​ក្នុងមូលដ្ឋាន ដើម្បី​រក្សាបាន​នូវ សុ​វត្តិភាព សន្តិសុខ ក្នុង​មូលដ្ឋាន ទូទាំង​ខណ្ឌ​ពោធិ៍សែន​ជ័យ ទើប​កម្លាំង តាម​បណ្តា​ប៉ុស្តិ៍ ទាំង​១០ របស់​អធិការដ្ឋាន​ខណ្ឌ បង្កើន​នូវស្មារតី ប្រុងប្រយ័ត្ន ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ក្រោមកិច្ចសហការ​ណ៍​​ល្អ រវាង​កម្លាំង​នគរបាល និង បងប្អូន​ប្រជាពលរដ្ឋ ឲ្យទាន់សភាពការណ៍ ដែល​កើតមានឡើង បម្រើ​ជូន​ដល់​ប្រជាពលរដ្ឋ​ទើប​កម្លាំង​នគរ​​បាល ទាំងអស់​របស់​អធិការដ្ឋាន​ខណ្ឌ ពង្រឹង​លើ​ផ្នែក រក្សា​ការពារ សន្តិសុខបង្ក្រាបបាន​រាល់​បទល្មើស​ជា​បន្តបន្ទាប់ នាពេល​កន្លងមក ជាក់ស្ដែង​នៅ ព្រឹកថ្ងៃទី​៩ ខែកុម្ភ​: នេះ​ទើប​កម្លាំង នគរបាល​ប៉ុស្តិ៍ សំរោងក្រោម ក្រោយពី មានសេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​មាន​ជន​​សង្ស័យ​មួយក្រុម​ប្រមូលផ្តុំ​គ្នា​ស​ង្ងំជួញដូរ​-​ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ នៅត្រង់ចំណុច​ខាងលើ ទើប​កម្លាំងនគរបាល​ប៉ុស្តិ៍ ចេញ​ប្រតិបត្តិការ បង្ក្រាប ជាក់ស្តែង ប្រដេញ​តាម​ចាប់ ឃាត់ខ្លួនបាន​៣​នាក់ ក្នុងចំណោម បក្ខពួក ជនសង្ស័យ​មាន​គ្នា​៤​នាក់​ដកហូត​​បាន​ម៉ូតូ និង​ថ្នាំញៀន ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន ។​

​ជនសង្ស័យ​ទាំង​៣​នាក់ បន្ទាប់ពី នគរបាល ប្រដេញ​តាម​ឃាត់ខ្លួន បាន​នាំទៅ​ធ្វើការសាកសួរ នៅ​ប៉ុស្តិ៍​សំរោងក្រោម​រួមជាមួយ​វត្ថុតាង ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យសាកសួរ​និង​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី ៕​R

នគរបាល ប៉ុស្តិ៍​សំរោងក្រោម ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​៤​នាក់