​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា នឹង​ចែករំលែក​ភាពកក់ក្តៅ​ដល់​ស្ត្រី​មាន​វិបត្តិ​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​ខាងមុខនេះ​

ភ្នំពេញ: ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា “Lovey en Rose” នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅឯ​មជ្ឈមណ្ឌល TK Avenue ចាប់ពី​ម៉ោង​៩​ព្រឹក​រហូតដល់ ម៉ោង​៨​យប់​។​
“Lovey En Rose” ចេញ​មកពី​ពាក្យ​ដើម​ថា “La Vie En Rose” ជា​ភាសា​បារាំង ដែល​ប្រែ​សម្រួល​ជា​ភាសា ខ្មែរ​ថា “​ជីវិត​ពណ៌​ផ្កាឈូក​”​។ នេះ​គឺជា​សារ​មួយ​ស្របទៅនឹង​គោលបំណង​របស់​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd ក្នុងការ​ប្រើ​នូវ​ថាមពល​របស់​ស្ត្រី​ក្នុងការ​ចែករំលែក​ក្តី​ស្រលាញ់​ទៅកាន់​អ្នក​គ្រប់គ្នា ពិសេស​មនុស្ស ជាទី​ស្រឡាញ់​របស់ខ្លួន ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​លើកឡើងថា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា អ្នកស្រី Minh បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​សាណូ​ហ្វី​មក វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា មិនមែន​ដើម្បី​តែ​ប្រាក់ចំណេញ​តែ​ម្យ៉ាង​នោះទេ​។ យើង​ក៏​តែងតែ​យកចិត្ត​ទុក ដាក់​ទៅលើ​ការថែទាំ​សុខភាព​ដល់​ប្រជាជន​កម្ពុជា និង​ការចូលរួមចំណែក​នៅក្នុង​កិច្ចការ​សង្គម​ផងដែរ​។ ដូច្នេះ​ចំណូល​ដែល​បាន​ពី​ការលក់​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd នៅក្នុង​ថ្ងៃទី ១៤​ខែ កុម្ភៈ​យើង​នឹង ធ្វើការ​បរិច្ចាគ​ថវិកា​៧៥% ទៅដល់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​នា​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ ដែល ជា​ទិវា​នារី​អន្តរជាតិ ដើម្បី​ចែករំលែក​ភាពកក់ក្តៅ នឹងចូលរួម​ចំណែក​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​ពួក គាត់​ផងដែរ​។​”
​យុទ្ធនាការ​នៃ​កម្មវិធី​សប្បុរសធម៌ “Lovey En Rose” របស់​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា នឹង​ផ្តល់ឱកាស​ដល់​អ្នក គ្រប់គ្នា​ក្នុងការ​ចូលរួម​ចែករំលែក​ភាពកក់ក្តៅ​ដល់​ស្ត្រី​រងគ្រោះ​តាមរយៈ​ការទិញ​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​ការថែរក្សា​អនាម័យ​ដល់​ស្ត្រី​ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​ថែរក្សា​របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​។​
​កញ្ញា ជា​សុគន្ធា នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​សាណូ​ហ្វី ថ្លែងថា “​កម្មវិធី ‘Lovey en Rose’ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែលជា​ទិវា​នៃ​ក្តី​ស្រលាញ់​នៅ TK Avenue​។ សម្រាប់​អ្នក​ដែល​ចូលរួម​នៅក្នុង​កម្មវិធី ‘Lovey en Rose’ គឺអាច​រួមចំណែក​ជាមួយ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ដើម្បី​ចែករំលែក​ភាពកក់ក្តៅ​ដល់​ស្ត្រី​រងគ្រោះ​បាន ដោយ​គ្រាន់តែ​ទិញ​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd ចំណុះ ១៥០ml និង​អាវយឺត​ក្តី​ស្រលាញ់​ដ៏​ស្រស់ស្អាត​មួយគូ​ក្នុងតម្លៃ​១០​ដុល្លារ​ប៉ុណ្ណោះ នោះ​ទឹកប្រាក់​ចំនួន​៧.៥​ដុល្លារ របស់​អ្នកនឹង​ចូលរួម​ជួយ​ដល់​ស្ត្រី​រងគ្រោះ​នៅក្នុង​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​។​”
​នៅក្នុង​កម្មវិធី​នេះ អ្នកចូលរួម​ក៏មាន​ឱកាស​លេង​ហ្គេម​កំសាន្ត​យក​រង្វាន់​ជាច្រើន​ដូចជា​៖ ការឆ្លើយ​សំណួរ​គូស្នេហ៍​យក​រង្វាន់​ល្បែង​ផ្គុំ​រូប​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd ការថត និង​ផ្តិតរូប Selfie អនុស្សាវរីយ៍​យក​ភ្លាមៗ និង​ការកំសាន្ត​ជាច្រើន​ទៀត​។​ដូច្នេះ​យើង​សង្ឃឹមថា យុវជន យុវតី រួមទាំង​បងប្អូន​ទាំងអស់​នឹងចូលរួម​អោយបាន​ច្រើន​កុះករ​ក្នុង​កម្មវិធី Lovey en Rose នៅ TK Avenue ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់​របស់​បងប្អូន​ទាំងអស់​ទៅកាន់​ស្ត្រី​ដែលមាន​វិបត្តិ​នៅ​ប្រទេស​កម្ពុជា​៕

​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា នឹង​ចែករំលែក​ភាពកក់ក្តៅ​ដល់​ស្ត្រី​មាន​វិបត្តិ​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​ខាងមុខនេះ​