​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​ស្រះ​ម្លិះ​គាត ឈន់​

​ព្រះវិហារ​:  នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ​បញ្ជា ការ​នគរ​បា​លេ​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ដឹកនាំ​កម្លាំង តាម​វរ​សេនា​តូច​ការពារ ព្រំដែន​គោក​ចំនួន​៣​វរៈ ប្រចាំ​តំបន់​ប្រាសាទព្រះវិហារ ចុះ​ប្រតិបត្តិ​ការបារ​ស្លែ សំរាម​និង កាប់​ដើមឈើ ជុំវិញ​មាត់​ស្រះ​។​
​    ​
​ការប្រតិបត្តិ​ការ​បោរ​ស្លែ សំរាម និង​កាប់​ដើមឈើ​នៅ​ស្រះ​ម្លះ​គាត ឈន់ ធ្វើឡើង កាលពី​រសៀល ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​ទីតាំង​ស្រះ ស្ថិតនៅ​ចំណុច ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ដឹកនាំ​កំលាំង​ដោយផ្ទាល់ បាន​មានប្រសាសន៍ថា គោលបំណង​សំខាន់​គឺ សម្អាត​បរិស្ថាន និង​សោភ័ណភាព នៅ​តំបន់​ជុំវិញ​ស្រះ​ឲ្យ​មាន ផាសុកភាព និង​បម្រើ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​នោះ​តែម្តង ជា​ពិ សេស​ធានា​ឲ្យ​បាន​នូវ​ទឹក​ដ៏​មាន​ភាព​បរិសុទ្ធ​។
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​កំលាំង​តាម​វរ​សេនា​តូច ការពារ​ព្រំដែន​គោក នៅ​តំបន់​នោះ ធ្វើការ​សម្អាត​បរិស្ថាន នៅ​ជុំវិញ​ស្រះ​ម្លិះ​គាត ឈន់ ព្រោះថា​ក្នុង​មួយឆ្នាំៗ កម្លាំង​បានធ្វើ​បរិស្ថាន ជាច្រើន​ដង ហើយ​ធ្វើឡើង រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា តាំងពី​ស្រះ​នេះ កសាង​រួចរាល់​ដោយ កងវិស្វកម្ម​តេ​ជោ​ហ៊ុន សែន សៀមរាប​។
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​បញ្ជាក់ថា ស្រះ​នេះ​បាន​កសាងឡើង ដើម្បី​បម្រើ​សេចក្តីត្រូវការ សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ទឹក​ដ៏​បរិសុទ្ធ ព្រោះថា តំបន់​នោះ ឬក៏ តំបន់​ដទៃ​មិនទាន់ មាន​ស្រះ​ធំ​បែបនេះ​ទេ ហើយ​ប្រជាពលរដ្ឋ ទូទាំង​ស្រុក អាច​ប្រើប្រាស់​ស្រះ​នេះ តាម​សេចក្តីត្រូវការ​ចាំបាច់ ដោយ​មិន​បម្រើ​សម្រាប់ មួយ​ឃុំ​ទឹក​ក្រហម​នោះទេ​។​
​    ​
​ស្រះ​ម្លិះ​គាត ឈន់ កសាងឡើង មាន​ទំហំ​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​១០០​ម៉ែត្រ និង​មាន​ជម្រៅ​៧​ម៉ែត្រ ទាំង​ជម្រាល​ស្រះ បាត​ស្រះ និង​មាត់​ស្រះ ត្រូវបាន​ចាក់​ក្រាល​បេតុង​ទាំងអស់ និង​ធ្វើ​សាលាឆទាន​ចំនួន​២ នៅ​ពី​ខាងមុខ​មហា​ស្រះ​នោះ ថែម​ទៀតផង​៕V/S

​    ​    ​    ​    ​    ​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​ស្រះ​ម្លិះ​គាត ឈន់​

    ​    ​  

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​ស្រះ​ម្លិះ​គាត ឈន់​

​  

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ដឹកនាំ​កម្លាំង​បារ​ស្លែ សំរាម និង​កាប់​ដើមឈើ ដើម្បី​សម្អាត​បរិស្ថាន​ស្រះ​ម្លិះ​គាត ឈន់(រូបៈ ច័ន្ទគារ)