​ម៉ូតូ​បុក​ម៉ូតូ ស្លាប់​បីនាក់ របួសធ្ងន់​២​នាក់ នៅ​ក្រុង​តាខ្មៅ​

​កណ្តាល:  មនុស្ស​៣​នាក់ បាន​ស្លាប់ និង​ពីរ​នាក់​ទៀត រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ម៉ូតូ នៅ​ខាងកើត រោង​ម៉ាស៊ីនកិនស្រូវ ហេង សម្បត្តិ នៅ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោងជាង ៧ យប់ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ប៉ូលិស​ចរាចរណ៍​ក្រុង បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​៥​នាក់ ទី​១.​ឈ្មោះ ម៉​ង់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​, ទី​២.​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី រងរបួស​ធ្ងន់ ជា​អ្នករួមដំណើរ​ជាមួយ ។ ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី Wave S ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1S-3385 ។ ចំណែក​ជនរងគ្រោះ ៣​នាក់ ទៀត រងរបួស​ធ្ងន់ សមត្ថកិច្ច មិនទាន់​ស្គាល់ អត្តសញ្ញាណ ភេទ​ប្រុស បាន​ស្លាប់​ពីរ​នាក់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជ័យជំនះ ។ ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-6955 ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និ​យា​ថា នៅវេលា​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក​ហុងដា ជិះ​គ្នា​៣​នាក់ បានធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ មាន​ទិសដៅ​ពី​លិច​មក​កើត លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ Wave S ដែល​ជិះ​គ្នា​២​នាក់ បើកបរ​មាន​ទិសដៅ បញ្ច្រាស់​គ្នា បណ្តាលឱ្យ​រងរបួស​ធ្ងន់ ទាំង​៥​នាក់ ។​

​ប៉ូលិស​បាន​បញ្ជាក់ថា ជនរងគ្រោះ ដែល​បើកបរ ម៉ូតូ Wave S បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ចាក់អង្រែ​។ ចំណែក​២​នាក់​ទៀត ដែល​ជិះ​ម៉ូតូ​ហុងដា ១២៥ បាន​ស្លាប់​ពេល​បញ្ជូន​ដល់ មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ។

​បច្ចុប្បន្ន វត្ថុតាង ម៉ូតូ​ទាំងពីរ​គ្រឿង សមត្ថកិច្ច បាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​រង់ចាំ​ការដោះស្រាយ ៕V/S

​ម៉ូតូ​បុក​ម៉ូតូ ស្លាប់​បីនាក់ របួសធ្ងន់​២​នាក់ នៅ​ក្រុង​តាខ្មៅ​

​ម៉ូតូ​បុក​ម៉ូតូ ស្លាប់​បីនាក់ របួសធ្ងន់​២​នាក់ នៅ​ក្រុង​តាខ្មៅ​

​ម៉ូតូ​បុក​ម៉ូតូ ស្លាប់​បីនាក់ របួសធ្ងន់​២​នាក់ នៅ​ក្រុង​តាខ្មៅ​

​ម៉ូតូ​បុក​ម៉ូតូ ស្លាប់​បីនាក់ របួសធ្ងន់​២​នាក់ នៅ​ក្រុង​តាខ្មៅ​