មាន​សហគ្រាស​ចំនួន​១៣១ ដែលជា​សហគ្រាស​កំពូល ទាំង​៥០០​ពិភពលោក បាន​ចូលក្នុង​ខេត្ត​យូ​ន​ណាន​

ភ្នំពេញ: យោងតាម​ស្ថិតិ នៃ​ការិយាល័យ​កិច្ចសហប្រតិបត្តិការ វិនិយោគ ខេត្ត​យូ​ណាន ឲ្យ​បានដឹងថា ក្នុងអំឡុងពេល “​ផែនការ​៥​ឆ្នាំ​ទី​១២” រួមមាន​សហគ្រាស​បរ​ទេស ចំនួន​២២ ដែលជា​សហគ្រាស​កំពូល ទាំង​៥០០​ពិភពលោក បាន​ចូលក្នុង​ខេត្ត​យូ​ន​ណាន​។​

“​ផែនការ​៥​ឆ្នាំ​ទី​១២” គឺជា​រយៈពេល​៥​ឆ្នាំ ដែល​កិច្ចការ​វិនិយោគ នៃ​ខេត្ត​យូ​ន​ណាន មានការ​រីកលូតលាស់ លឿន​បំផុត និង​មានការ​រួមចំណែក ធំ​បំផុត​។ ក្នុងអំឡុង​ពេលនេះ ខេត្ត​យូ​ន​ណាន បាន​វិនិយោគ​ក្រៅ​ខេត្ត ២.០០០.០០០ លាន​យ័ន និង​វិនិយោគ​បរទេស ១២.០០០ លាន​ដុល្លារ គឺ​ត្រូវជា ៤,៩ ដង និង ៣,១ ដង​នឹង​ស្ថិតិ​ក្នុង “​ផែនការ​៥​ឆ្នាំ​ទី​១១”​។ សមាមាត្រ​នៃ​ការវិនិយោគ លើ​ផ្នែក​ឧស្សាហកម្ម បាន​ឡើងដល់ ៥៦ ភាគរយ នា​ឆ្នាំ​២០១៥ ពី ៤០ ភាគរយ នា​ឆ្នាំ​២០១៤​។​

៥​ឆ្នាំ កន្លងផុត​ទៅនេះ មាន​សហគ្រាស​ល្បីល្បាញ​ជាច្រើន បាន​ចូលមក​ខេត្ត​យូ​ន​ណាន​។ ធនាគារ HSBC, ធនាគារ Hang Seng, ធនាគារកណ្តាល​អាស៊ី​ខាងកើត​, ធនាគារ Standard Chartered Bank និង​ធនាគារ Maybank បាន​ចូលមក​ខេត្ត​យូ​ន​ណាន ធ្វើ​ឲ្យ​ខេត្ត​នេះ មាន​ធនាគារ​បរទេស ឡើងដល់​ចំនួន​៧​។

​ក្រៅពីនេះ នៅមាន​សហគ្រាស​ល្បីល្បាញ ក្នុង​និង​ក្រៅប្រទេស ជាច្រើន​ទៀត បាន​ចូលក្នុង​ខេត្ត​យូ​ន​ណាន ដូចជា Bayer គ្រុប នៃ​ប្រទេស​អាល្លឺម៉ង់ , ក្រុមហ៊ុន PRESIDENT នៃ​តៃវ៉ាន់​, វ៉ា​ហាហា​គ្រុប និង​ក្រុមហ៊ុន ZTE ជាដើម ។
​ចំនួន​នៃ​សហគ្រាស​កំពូល ទាំង​៥០០​ពិភពលោក និង​សហគ្រាស កំពូល​ទាំង​៥០០ ប្រទេស​ចិន ដែល​បាន​ចូលក្នុង​ខេត្ត​យូ​ន​ណាន បាន​ឡើងដល់​ចំនួន ២២ និង​ចំនួន ១០៩​។
​សណ្ឋាគារ​ល្បីល្បាញ ក្នុង​និង​ក្រៅប្រទេស មួយចំនួនធំ បាន​ចូលក្នុង ខេត្ត​យូ​ន​ណាន ដូចជា សណ្ឋាគារ Inter continental សណ្ឋាគារ Hilton សណ្ឋាគារ Shangri-La សណ្ឋាគារ MGM និង​សណ្ឋាគារ Wyndham ជាដើម ដែល​បានលើកឡើង កម្រិត​ការអភិវឌ្ឍ នៃ​ឧស្សាហកម្ម​ទេសចរណ៍ ខេត្ត​យូ​ន​ណាន​។ ប៉េកាំង​រថយន្ត Co. , LtdLifan គ្រុប​នៃ​ទីក្រុង​ឆុង​ឈាង និង Wulong គ្រុប​ជាដើម បាន​បំពេញ​ចន្លោះ​ខ្លះ នៃ​ឧស្សាហកម្ម ខេត្ត​យូ​ន​ណាន​។
​ក្រុមហ៊ុន HUAWEI ក្រុមហ៊ុន Inspur និង​ក្រុមហ៊ុន Alibaba បានផ្តល់​ថាមពល យ៉ាងខ្លាំង ឲ្យ​ឧស្សាហកម្ម ដែល​កំពុង​រីកចម្រើន នៃ​ខេត្ត​យូ​ន​ណាន​។ គម្រោង​កសាង នៃ​ឧស្សាហកម្ម​សំលៀកបំពាក់ ប្រដាប់​ក្មេង​លេង និង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច នៅ​ឧទ្យាន​ឧស្សាហកម្ម យ៉ាន​សាន គម្រោង​កសាង​នៃ ឧស្សាហកម្ម​ប្រដាប់​ក្មេង​លេង នៅ​ឧទ្យាន​ឧស្សាហកម្ម ចាវ​ថុង គម្រោង​កសាង​នៃ​ឧស្សាហកម្ម សំលៀកបំពាក់ នៅ​ឧទ្យាន​ឧស្សាហកម្ម ប៉ាវ​សាន និង​ឧទ្យាន​ឧស្សាហកម្ម លី​ឆាង ។​ល​។ បាន​ជំរុញ​ការ​ផ្តុំគ្នា នៃ​ឧស្សាហកម្ម និង​មូលធន នៃ​ឧទ្យាន​ឧស្សាហកម្ម​នានា នៅ​ខេត្ត​យូ​ន​ណាន​៕V/S