អគ្គិភ័យ​បាន​ឆេះ កន្លែង​លក់​ទឹកត្នោតជូរ ២​កន្លែង នៅ​សង្កាត់​ចោមចៅ​

ភ្នំពេញ: អគ្គិភ័យ​បាន​ឆេះ​កន្លែង​លក់​ទឹកត្នោតជូរ​ចំនួន​២​កន្លែង​ជាប់ៗ​គ្នា​ក្នុង​រយះពេល​ប៉ុន្មានថ្ងៃនេះ​នាឱកាស​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម​នេះ ខ្ទេច​គ្មាស​ល់ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ខាងលិច​របង​សួន​ឧស្សា​ហ៏​កម្មកាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 ក្រោយពី​មាន​ករណីនេះ​កើតឡើង គេ​បានឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿងបានមក​ជួយ​អន្តរាគមន៍ កុំ​តែ​បាន​ប្រជា​ពល​រដ្ឋ​នាំគ្នា​យក​ទឹក​មកជួយ​ជះ និងអ្នកខ្លះ​យក​ដី​បាច់​ពន្លត់​កុំ​អី​កន្លែង​លក់​ទឹកត្នោតជូរ​ជាច្រើន​កន្លែង​ទៀត​ត្រូវអណ្តាតភ្លើង លេប​ត្របាក់ ​អស់​គ្មាន​សល់​។

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹង​ខ្លះ​ថា នៅមុន​កើតហេតុ​គេ​ឃើញ​មានមនុស្ស​ជាច្រើន​ចូលទៅ​ផឹកស៊ី​កន្លែង​ទាំង​២​ខាងលើ ហើយ​ក្រោយពី​ផឹក​ល្មមសមគួរ​ក៏​នាំគ្នា​គិតលុយ​ចេញទៅ​អស់​។ ស្រាប់តែ មួយសន្ទុះ​ក្រោយមក​ស្រាប់តែមាន​ផ្សែងហុយ​ឡើយ​ទ្រលោម​​ទៅហើយ​ចេញពី​រោង​ទាំង​២បណ្តាលអោយមាន​ការភ្ញាក់ផ្អើល​ជួយ​នាំគ្នា​ពន្លត់​ព្រោះតែ​ខ្លាច​ឆេះ​រោង​តៗ​គ្នា​ទើបរលត់​ហើយ​ក៏មាន​រថយន្ត​ពន្លត់​ចូលមក​ជួយ​បាញ់​ទប់​ទើប​រលត់​ទាំងស្រុង​ទៅវិញ​។​

​សមត្ថកិច្ច​មិនអាច​សន្ម​ត់​បានទេ​ថា​មូលហេតុ​មកពី​អ្វី​នោះ តែ​ប្រភព​ខ្លះ​ថា​អាចមាន​អ្នកលួច​ដុត ព្រោះ​កន្លែង​លក់​ទឹកត្នោតជូរ​នេះ​ច្រើន​តែមាន​​ការផឹកស៊ី​ទាស់ទែង​គ្នា​។ប្រភព​ខ្លះ​ទៀតថា​អាចមកពី​កា​រប​ន្ទុះ​ខ្សែភ្លើង​ទើប​មាន​ការឆេះ​យ៉ាងនេះ​។​តែ​ទោះជាយ៉ាងណា​ក្នុង​ហេតុការណ៍​​នេះ​មិនបាន​បណ្ដាល​ឲ្យ​មាន នរណាម្នាក់​រង គ្រោះថ្នាក់​នោះឡើយ ៕​R

អគ្គិភ័យ​បាន​ឆេះ កន្លែង​លក់​ទឹកត្នោតជូរ ២​កន្លែង នៅ​សង្កាត់​ចោមចៅ​

អគ្គិភ័យ​បាន​ឆេះ កន្លែង​លក់​ទឹកត្នោតជូរ ២​កន្លែង នៅ​សង្កាត់​ចោមចៅ​