Nicholas Tse ចង់​ជូន​អាំង​ប៉ាវ​ឪពុក ១០ លាន​ដុល្លារ តែ​គាត់​ថា​តិច​ណាស់​

Doliprane TVC

​ ​ឪពុក​របស់​តារា​សម្តែង​ហុងកុង​រូប​សង្ហា Nicholas Tse លោក Patrick Tse ត្រូវបាន​អ្នកសារព័ត៌មាន​ទូរស័ព្ទ​សម្ភាស​ពី​ព័ត៌មាន​ខ្លះៗ​របស់លោក​ក្នុង​រយៈពេល​ចូលឆ្នាំ​ចិន កាលពី​ថ្មីៗ​នេះ ។​

Nicholas Tse ចង់​ជូន​អាំង​ប៉ាវ​ឪពុក ១០ លាន​ដុល្លារ តែ​គាត់​ថា​តិច​ណាស់​

​ ​លោក Patrick បាន​ប្រាប់ថា លោក​គ្មាន​ធ្វើ​អ្វី​ធំដុំ​ពិសេស​ទេ កាលពី​បុណ្យចូលឆ្នាំ​ចិន​កន្លងទៅនេះ ហើយ​លោក​ក៏​មិនទាន់​ដឹងថា លោក​អាច​ជួប​ចៅៗ​របស់លោក​ឬក៏​អត់​ដែរ ព្រោះតែ​កូនប្រុស​លោក​រវល់​ខ្លាំង និង ថែមទាំង​គ្មាន​រៀបចំ​គម្រោង​ជួបជុំគ្នា​ទៀត ។

Nicholas Tse ចង់​ជូន​អាំង​ប៉ាវ​ឪពុក ១០ លាន​ដុល្លារ តែ​គាត់​ថា​តិច​ណាស់​

កិច្ចសម្ភាសន៍​នៅតែ​បន្ត រហូត​ខាង​សារព័ត៌​មានបាន​បង្ហើប​ពី​អាំង​ប៉ាវ ១០ លាន​ដុ​លា្ល​រ​ពី​លោក Nicholas ត្រៀម​ជូន លោក​បាន​ឆ្លើយ​ទាំងអស់​សំណើច​ថា «១០ លាន​ដុល្លារ​ដូច​ជាតិ​ចណាស់ ហើយ​ខ្ញុំ​ក៏​មិន​ទទួល​វា​ដែរ ព្រោះ​វា​គួរតែ​ច្រើនជាង​នេះ​» រួច​លោក​ក៏​បិទ​ទូរស័ព្ទ​តែម្តងទៅ ព្រោះ​លោក​ថា​លោក​ជាប់រវល់​ហើយ ។​

Nicholas Tse ចង់​ជូន​អាំង​ប៉ាវ​ឪពុក ១០ លាន​ដុល្លារ តែ​គាត់​ថា​តិច​ណាស់​

​គួរ​បញ្ជាក់ដែរថា លោក Patrick Tse ក៏​ធ្លាប់ជា​តារា​សម្តែង​ជួរមុខ​របស់​ប្រទេស​ចិន​ផងដែរ ដោយ​ធ្លាប់​សម្តែង​ភាពយន្ត​ជាច្រើន​រឿង ហើយ​សព្វថ្ងៃ​លោក​មាន​វ័យ ៧៩ ឆ្នាំ​ហើយ ៕ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)