Kid City រៀបចំ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​

Kid City រៀបចំ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​

ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ទិវា​នៃ​ក្តីស្រលាញ់ មនុស្ស​គ្រប់​គ្នា​តែង​តែ​ជូន​អំណោយ​ទៅ​កាន់​ឪពុកម្តាយ មិត្តភ័ក្ដិ ក៏​ដូចជា​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ដែល​ខ្លួន​មាន​ចំពោះ​គ្នា​។​

 

សម្រាប់​ទិវា​នៃ​ក្តីស្រលាញ់​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ Kids City នឹង​រៀបចំ​កម្ម​វិធី​មួយ​សម្រាប់​ឲ្យ​​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រលាញ់​ជូន​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក។

 

លោកអ្នក​អាច​រីករាយ​ជាមួយ​នឹង​ការ​សរសេរ​សារ​បិទ​លើ​ដើម​ឈើ​នៃ​ក្តីស្រលាញ់​ដែល​ត្រូវ​បាន​រៀប​ចំ​តុបតែង និង​រចនា​ឡើង​ជា​ពិសេស​​នៅ​ជាន់​ផ្ទាល់​ដី ដើម្បី​ឱ្យ​លោក​អ្នក​សរសេរ​ពី​បំណង​ប្រាថ្នា ​ឬ អារម្មណ៍​របស់​អ្នក ដោយ​បន្ថែម​ឈ្មោះ ​ឬ​ហត្ថលេខា​ រួច​បិទ​ភ្ជាប់​វា​នៅ​លើ​ដើមឈើ​ដ៏​ពិសេស​នោះ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​អ្នក​ក៏​អាច​មាន​ឱកាស​ថតរូប​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។

 

Kid City រៀបចំ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​

 

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ សូម​ចុច​ Like ទំព័រ Facebook របស់ Kids City ដើម្បី​ទទួល​បាន​រូបថត​ដ៏​ស្រស់ ស្អាត​របស់​អ្នក​។ អ្វី​ដែល​រឹតតែ​ពិសេស​សម្រាប់​កម្មវិធី​មួយ​នេះ​គឺ ការ​តាំង​ពិព័រណ៍​វិទ្យា​សាស្ត្រ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​តែម្ដង​។

 

កុំ​ភ្លេច​ណា​! ចូលរួម​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​មនុស្ស​ជា​ទី​ស្រាញ់​ទាំងអស់គ្នា​!

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​សាកសួរ​តាម​រយៈ​ទូរសព្ទ​លេខ៖ ០២៣ ២២០ ០៨៨ ឬ ០៧៨ ៩១៩ ៨៨, Facebook: Kids City Asia, អាសយដ្ឋាន៖ ១៦២A ( ក្បែរ​អគារ ៤២​ជាន់ ) មហាវិថី​ព្រះសីហនុ ភ្នំពេញ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​