តូបលក់ចាប់ហួយ នៅស្រុកក្រគរ ត្រូវភ្លើងឆេះទំាងស្រុង នៅទៀបភ្លឺ ថ្ងៃទី១០ កុម្ភៈ ខាងបង់ប្រាក់ប្រមាណ ២ម៉ឺនដុល្លារ

ពោធិ៍សាត់៖ តូបលក់ឥវ៉ាន់ចាប់ហួយ មួយកន្លែង នៅភូមិឃ្លាំងម៉ឿង ឃុំអន្លងត្នោត ស្រុកគ្រគរ ខេត្តពោធិ៍សាត់ ត្រូវបានអគ្គិភ័យឆាបឆេះទំាងស្រុង ខាតបង់ទ្រព្យសម្បត្តិ អស់ប្រមាណ ២ម៉ឺនដុល្លារ នៅម៉ោង ៣៖២៥នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។

អធិការនគរបាល ស្រុកក្រគរ លោក ឯម រុណ បានឲ្យដឹងថា  តូបលក់ចាប់ហួយ ដែលត្រូវភ្លើងឆាបឆេះនេះ មានទំហ៊ំ ៨មX៤ម ប្រក់ស័ង្កសី ជញ្ជាំងថ្ម មួយខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាង សន្ធោសន្ធៅ បើទោះបីជា ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខិតខំជួយអន្តរាគមន៍យ៉ាងណា ក៏បានអាចជួយពន្លត់បាន ដោយសារភ្លើងឆេះខ្លាំងពេក  ទើបបណ្តាលឲ្យឆេះ ទាំងស្រុងតែម្តង សំភារៈដែលខូចខាត គិតជាទឹកប្រាក់ អស់ចំនួន ១៨០០០ដុល្លារ។

លោកអធិការ ឯម រុណ បានបញ្ជាក់ទៀតថា ការសន្និដ្ឋានជាជំហានដំបូង អាចបណ្ដាលមកពីឆ្លង ចរន្តអគ្គិសនី តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ពីព្រោះម្ចាស់តូបទំាងអស់គ្នា នៅសម្រាកលើផ្ទះធំ។ ដោយឡែក ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ហើយរលត់ទាំងស្រុងនៅវេលាម៉ោង ជិត៥ទៀបភ្លឺ៕