CNRPស្នើអគ្គ នាយកដ្ឋានពន្ធនាគារ ចូលសួរសុខទុក្ខ សកម្មជន១៥នាក់ ជាប់គុកនៅព្រៃស

ភ្នំពេញ ៖ លោក ហូរ វ៉ាន់ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ (CNRP) មណ្ឌលភ្នំពេញ បានផ្ញើលិខិត មួយច្បាប់ទៅអគ្គនាយកដ្ឋាន ពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីសុំចូលសួរសុខទុក្ខសកម្មជន ដែលជាប់ឃុំឃាំង ក្នុងពន្ធនាគារព្រៃសរទាំង១៥នាក់។

យោងតាមលិខិតរបស់លោក ហូរ វ៉ាន់ នៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅព្រឹកថ្ងៃទី ១០  កុម្ភៈ នេះបានឲ្យដឹងថា "រូបខ្ញុំ និងឯកឧត្តម កឹម សុខា ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ រួមនឹងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត និងសហការីចំនួន៤រូប មានបំណងចង់ចូលជួបសួរសុខ ទុក្ខអ្នកជាប់ឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី ១ នៅថ្ងៃទី ១១  កុម្ភៈ  វេលាម៉ោង ៩ព្រឹក"។

គួរបញ្ជាក់ថា អ្នកជាប់ឃុំឃាំង ១៥រូបនោះ រួមមាន៖ លោក មាជ សុវណ្ណារ៉ា, លោក ហុង សុខហួរ , លោក លោក ពុ ពុទ្ធិ, លោកទេព ណារិន , លោក អ៊ុក ពេជ្រ សំណាង , អាន បឋម, លោក ឃិន ជំរឿន, លោក នាង សុខុន, សាន សីហៈ , លោក សាន គឹមហេង , លោក អឿ ណារិទ្ធ, លោក យា ថុង, លោក រឿន ចិត្រា, លោក យន់ គឹមហ៊ួរ និង លោក កែ ឃឹម៕

CNRPស្នើអគ្គ នាយកដ្ឋានពន្ធនាគារ ចូលសួរសុខទុក្ខ សកម្មជន១៥នាក់ ជាប់គុកនៅព្រៃស

CNRPស្នើអគ្គ នាយកដ្ឋានពន្ធនាគារ ចូលសួរសុខទុក្ខ សកម្មជន១៥នាក់ ជាប់គុកនៅព្រៃស