ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​​ផ្លូវ​ងងឹត​ទៅ​បុក​ប​ង្គោ​បេតុង​ដាក់​កាត់​ផ្លូវ​ទើប​​ចាក់​បេតុង​បណ្តាល​ឲ្យ​ដួល​បែក​មុខ​បែក​មុខ​និង​បាក់ដង​កាំបិត​ខាងឆ្វេង​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង៦​និង​៥០​នាទី​យប់ថ្ងៃ​ទី​៩ ​ខែកុម្ភៈ ​នៅ​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​សា​វី​មិច ផ្លូវ​២១៧ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​សម្តី​បុរស​ម្នាក់​ដែល​ត្រូវជា​បង​ប្អូន​បាន​និយាយ​ថា ​​បុរស​រង​គ្រោះ​​​ជា​មន្ត្រី​សមត្ថកិច្ច​មួយ​រូប មុន​ពេល​កើតហេតុ​​​​គាត់​ទើប​ចេញពី​កម្មវិធី​ជួបជុំ​នៅផ្ទះ​បងប្អូន​ក្នុងភូមិ​ព្រែក​ប្រណាក់គោលបំណងត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ​​​​​​ជិះ​ម៉ូតូ​ម៉ាកស្មាស​រេ​វ៉ូ ពណ៌​ខ្មៅ ​ធ្វើ​ដំណើរ​តាម​ផ្លួ​វ​លេខ​​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​និង​ស្រវឹង លុះ​មក​ដល់​ចំណុច​​កើតហេតុ​ដោយសារ​តែ​ផ្លូវ​ងងឹត និង​អត់​មាន​ដាក់ភ្លើង​ពន្លឺ​ និង​ស្លាក​សញ្ញា​សម្គាល់​អ្វី​ទាំងអស់ ធ្វើ​ឱ្យ​​​រង​គ្រោះ​មើលផ្លូវ​មិន​ច្បាស់ អត់​ស្គាល់​ភូមិ​ស្រា​ស្ត្រ​ក៍​ជ្រុល​ទៅ​បុក​សសរ​បេតុង ដែល​គេ​ដាក់​កាត់​ទទឹង​ផ្លូវ​កុំឱ្យ​​ម៉ូតូ​ និង​រថយន្ត​បើក​ឆ្លងកាត់ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃ និង​ខ្ទេច​ក្បាល​ខាង​មុខ ​ចំណែក​​មនុស្ស​រង​របួសបាក់ដង​កាំបិត​ខាងឆ្វេង​របួសធ្ងន់ ភ្លាម​ៗ​នោះ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​បាន​មក​ដឹក​យក​ទៅ​ព្យាបាល តែ​បងប្អូន​ជន​រង​គ្រោះបានឱ្យ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត តែ​ខាង​រថយន្ត​សង្គ្រោះ​មិន​ហ៊ាន​ដឹក​ទៅខ្លាច​ពេទ្យ​គេ​អត់​ទទួល ព្រោះ​ជា​រថយន្ត​ឯកជន ​ក៏​ត្រូវ​បាន​​ក្រុម​គ្រួសារ​លើក​ជន​រង​គ្រោះចេញពី​ប្លង់​កា​ដាក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យកាល់​ម៉ែ​ត ។

ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​ជន​រង​គ្រោះត្រូវ​សមត្ថកិច្ច ប្រគល់​ឱ្យ​​ក្រុម​គ្រួសារជន​រង​គ្រោះ​ ៕