ចូល​ឆ្នាំ​ចិន​-វៀតណាម​៣​ថ្ងៃ​ពល​រដ្ឋ​ខ្មែរ​ស្លាប់​ជិត​៤០នាក់​ និង​របួស​ជាង​១០០នាក់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​

របាយការណ៍​របស់​ប៉ូលិស​បាន​បង្ហាញ​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន និង​វៀតណាម​រយៈ​ពេល​៣​ថ្ងៃ​ (៧-៩ ខែ​កុម្ភៈ​ឆ្នាំ​២០១៦) ​បាន​សម្លាប់​មនុស្ស​សរុប​ចំនួន​៣៨​នាក់ និង​ធ្វើ​ឲ្យ​របួស​១២៧​នាក់​ថែម​ទៀត​។