USGS៖ រញ្ជួយដីវាយ ប្រហារឈីលី កម្រិត៦,៣រិចទ័រ

សាន់តាហ្គោ៖ នៅភាគកណ្តាលប្រទេសឈីលី មានការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិត៦,៣រិចទ័រ តែមិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីទំហំនៃការខូចខាត និងបង្កឲ្យមានរបួសស្លាប់នៅឡើយទេ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្សផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ថា ទីភ្នាក់ងារស្ទង់ទិន្នន័យភូមិសាស្ត្រសហរដ្ឋអាម៉េរិក

ហៅកាត់ (USGS) បានប្រកាសថា ករណីរញ្ជួយបានវាយប្រហារនៅវេលាម៉ោងប្រមាណ៧និង៣៣នាទីយប់ ម៉ោងនៅក្នុងតំបន់ ហើយមានរយៈចម្ងាយ៣២៦គីឡូម៉ែត្រស្ថិតនៅភាគខាងជើង និងភាគពាយព្យ ក្រុងសាន់តាហ្គោ និងមានជម្រៅ៣១,៥គីឡូម៉ែត្រ ។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា វាជាគ្រោះរញ្ជួយដីទ្រង់ទ្រាយធំមួយ តែមិនទាន់បង្ហាញអំពីសញ្ញាស៊ូណាមិ ក៏មិនទាន់ឃើញដែរ ៕

USGS៖ រញ្ជួយដីវាយ ប្រហារឈីលី កម្រិត៦,៣រិចទ័រ