Justin Bieber និង Selena Gomez ជិតឡើងតុលាការ

អាមេរិក៖ អតីតគូស្នេហ៍ផ្អែមល្ហែម តារាចម្រៀង វ័យ២១ឆ្នាំ Justin Bieber និង Selena Gomez បើទោះបីជាបានបែកគ្នា យូមកហើយមែន តែថ្មីៗនេះមានដំណឹងថា តារាចម្រៀងទាំងពីរ នឹងឡើងតុលាការជាមួយគ្នា ដើម្បីបំភ្លឺរឿងវាយអ្នកថតរូប ។

ព័ត៌មានពី Hollywood Life បានឲ្យដឹង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាចម្រៀងសញ្ជាតិកាណាដា Justin Bieber និងអតីតមិត្តស្រីវ័យ ២៣ឆ្នាំនាង Selena Gomez នឹងឡើងតុលាការ ជាមួយគ្នា នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ ដើម្បីបំភ្លឺលើករណី Justin ប៉ះទង្គិចជាមួយអ្នកប្រមាញ់ រូបភាពឈ្មោះ Jose Duran នៅកាលីហ្វ័រញ៉ា កាលពីឆ្នាំ២០១២ ដែលកាលនោះ Jose Duran បានព្យាយាមថតរូប Justin និង Selena ក្នុងផ្សារទំនើបមួយ ។

Justin និង Selena នឹងឡើងបំភ្លឺនៅតុលាការកំពូល ទីក្រុងឡូសអេនជីឡេស ក្រោយអ្នកប្រមាញ់រូបភាព Jose ប្តឹងពីបទប្រើអំពើហឹង្សា ពេលខ្លួនតាមថតរូប ៕

Justin Bieber និង Selena Gomez ជិតឡើងតុលាការ

Justin Bieber និង Selena Gomez ជិតឡើងតុលាការ