សម្តេច​ហេង សំរិន ៖ មូលនិធិ​ខុនរ៉ាដ​បានរួម​ចំណែក ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ៩:៣០​នាទី សម្តេច​អគ្គ​មហា​ពញា​ចក្រី​‬ ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ដេ​នី​ស ស្រៃ​យ៍ អតីត​ប្រធាន​ខុនរ៉ាដ និង​លោក រឺ​ណេ ដិ​ន​នី​ស ហ្គ្រេ​ត​វូ​ល ប្រធាន​ថ្មី របស់​មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ( Konrad-Adenauer-Stiftung ) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភា​។​

​មូលនិធិ​ខុនរ៉ាដ​បានរួម​ចំណែក ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដែលជា​ប្រភព​ដ៏​សំខាន់ សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា ។ ផ្តើមចេញពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​នេះ រដ្ឋសភា​កម្ពុជា មានការ​រីកចម្រើន​ខា​ង លទ្ធិប្រជាធិបតេយ្យ និង​សមត្ថភាព​ធនធានមនុស្ស ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​។​

​ជាមួយគ្នានេះ មូលនិធិ​ខុនរ៉ាដ ក៏បានផ្តល់​ឱកាស​ដល់​សិស្ស និស្សិត លោកគ្រូ​-​អ្នកគ្រូ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ បានមក​សិក្សា​និង​ស្វែងយល់​ពី​តួនាទី​និង​ភារកិច្ច​របស់​រដ្ឋសភា និង​ដល់​តំណាងរាស្ត្រ និង​មន្ត្រី​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស ជាពិសេស​ប្រទេស​អាល្លឺម៉ង់ ។​

​ជា​ចុងក្រោយ ដើម្បី​ថ្លែងអំណរគុណ និង​សាទរ​ចំពោះ​សមិទ្ធផល​និង​ស្នាដៃ​នានា ដែល​ខុនរ៉ាដ​សម្រេចបាន ជាពិសេស​ក្រោម​អាណត្តិ​របស់លោក ដេ​នី​ស រដ្ឋសភា បាន​ក្រាបបង្គំ​ទូល​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា ព្រះរាជទាន​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហាសេនា ជូន​លោក​៕​