បុរស​ល្មោភកាម​ចាប់រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​កំពុង​ដេកលក់ ត្រូវ​ប៉េ​អិ​ម​ចាប់​វ៉ៃខ្នោះ​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​ជាប់ចោទ ពីបទ​រំលោភ​សេព​សន្ធ​វៈ​លើ​កុមារី​តូច​អាយុ​៦​ឆ្នាំ​ម្នាក់ ត្រូវ​កម្លាំង​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​កាលពី ថ្ងៃទី​៩ ខែកុម្ភៈ នេះ នៅ​ចំណុច​ផ្ទះ​ជនជាប់ចោទ​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ព្រំ តាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​១៧ ភូមិ​០៤ សង្កាត់​៤ ក្រុងព្រះសីហនុ ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​សេព​សន្ធ​វៈ ទៅលើ​ក្មេងស្រី ឈ្មោះ អ ខ អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្រុម​១៧ ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង ១៣ និង​៣០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈដែល​ក្មេងស្រី​ដេក​នៅលើផ្ទះ​ម្នាក់ឯង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់ថា ក្រោយពី​បានធ្វើ​កោសល​វិ​ច្ឆ័​យ​ទឹកនោម ជនសង្ស័យ​រូបនេះ​មានប្រើ​ប្រាស់​គ្រឿងញៀន​ផងដែ​កម្លាំង​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំ​រៀង​ចាត់ការ​តាមច្បាប់​៕ ក្រមុំ​ព្រៃនប់​

KA-10-02-2016-02