ផ្លែ​ឈើ​ទាំង​៦​មុខ​ដែល​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​

ផ្លែ​ឈើ​ទាំង​៦​មុខ​ដែល​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​

មាន​មនុស្ស​ខ្លះ​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ ឯ​អ្នកខ្លះ​បែរជា​មាន​ជំងឺ​លើស​ជាតិ​ស្ករ​ទៅវិញ ហើយ​តែងតែ​ប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​វា​ជា​និច្ច ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​អាច​ជួយ​អ្នក​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ឡើយ​។ តើ​មាន​ផ្លែឈើ​អ្វី​ខ្លះ​ទៅ​?

ផ្លែ​ស្រការ​នាគ​
​នៅក្នុង​ផ្លែឈើ​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​ស្រូប​យក​ជាតិ​ស្ករ​ពី​ក្នុង​សារពាង្គកាយ​អ្នក ហើយ​នៅក្នុង​ផ្លែ​នេះ​ក៏​មាន​ជាតិ​ស្ករ​ទាប​ដែរ ដូចនេះ​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​មិន​កើន​ជាតិ​ស្ករ​ឡើយ ដោយ​អ្នក​អាច​ពិសារ​ក្រោយពេល​បាយ​ចំនួន​១​ម៉ោង នោះ​វា​នឹង​ជួយ​រក្សា​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក ដោយ​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ទេ​។​

​ផ្លែ​ម្នាស់​
​នៅក្នុង​ផ្លែ​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​ដំណើរការ​លឿន ថែម​ទាំង​អាច​ធ្វើឲ្យ​រាងកាយ​អ្នក​ឆាប់​មាន​អារម្មណ៍​ថា​ឆ្អែត ដោយ​អ្នក​អាច​ពិសារ​ក្រោយពេល​ដែល​អ្នក​បរិភោគ​បាយ​រួច វា​នឹង​ជួយ​បញ្ចុះ​ជាតិ​ស្ករ​អ្នក ថែម​ទាំង​ជួយ​បំបាត់​អា​ការៈស្រែក​ទឹក​ទៀត​ផង​។​

ផ្លែ​គី​វី​
​ផ្លែ​គី​វី​គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ជាតិ​ស្ករ ព្រោះ​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​យ៉ាង​លឿន ហើយ​នៅក្នុង​ផ្លែ​នេះ​ក៏​មាន​សារធាតុចិញ្ចឹម​ដែល​អាច​ផ្តល់​ឲ្យ​រាងកាយ​អ្នក​ដែរ ដោយ​អ្នក​អាច​ពិសារ​ក្រោយពេល​បាយ​ដូច​ផ្លែឈើ​ខាងលើ​បាន​។​

​ក្រូច​
​ផ្លែក្រូច​នេះ​ពិតជា​ស័ក្តិសម​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ជាតិ​ស្ក​រណាស់ ព្រោះ​នៅ​ក្នុង​នោះ​មាន​ជាតិ​ស្ករ​ទាប ថែម​ទាំង​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ទៀតផង អ្នក​អាច​ហូប​ក្រោយ​ពេលបាយ ដោយ​ពេល​ដែល​ច្របាច់​ភ្លាម អ្នក​ត្រូវ​តែ​ផឹក​ភ្លាម​។​

ក្រូចឆ្មារ​
​នៅក្នុង​ក្រូចឆ្មារ​ស្ទើរតែ​គ្មាន​ជាតិ​ស្ករ ដូចនេះ​វា​មិន​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​អ្នក​ឡើង​ទៀត​ទេ មាន​តែ​ធ្វើឲ្យ​វា​ចុះ​ទៅ​វិញ ដោយ​អ្នក​អាច​ផឹកទឹក​ក្រូចឆ្មារ​នៅពេល​ធម្មតា​បាន ឬ​អ្នក​អាច​ច្របាច់​បរិភោគ​ជាមួយ​បបរ​ក៏​បាន​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី10  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។