ប្រជានេសាទ នៅសង្កាត់ត្រើយកោះ ២នាក់ ដែលលិចទូក នៅសមុទ្រ កាលពីយប់ថ្ងៃទី៧ រកមិនទាន់ឃើញដដែល

  កំពត ៖ ប្រជានេសាទ ខ្មែរឥស្លាម២នាក់ ដែលលិចទូកកាលពីយប់ ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុច ចន្លោះកោះការាំង និងកោះត្រង៉ោល នៃសមុទ្រ ស្ថិតក្នុងសង្កាត់ត្រើយកោះ ក្រុងនិងខេត្តកំពត នៅតែបន្តបាត់ ខ្លួននៅឡើយ រហូតមកដល់ពេលនេះ។

 ប្រធានសហគមន៍នេសាទដូនតោក លោកឡុង សេន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជន រងគ្រោះទាំង២នាក់ ១-ឈ្មោះណាប់ ម៉ើត ភេទប្រុស អាយុ៤០ឆ្នាំ និង ២-ឈ្មោះត្មាត ឌុលឡោះ ភេទប្រុស អាយុ៣០ឆ្នាំ ទាំង២នាក់មានទីលំនៅ ភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងនិងខេត្តកំពត។ លោកឡុង សេន បន្តថា ជនរងគ្រោះទាំង២នាក់នេះបានចេញទៅនេសាទនៅសមុទ្រ លុះចេញដល់ចំណុចលិចទូកខាងលើ ប៉ះចំត្រូវខ្យល់ធ្លាក់ធំ ក៏បានបក់ត្រូវទូកនេសាទ១ គ្រឿងដែលជនរងគ្រោះជិះនៅលើនោះ បណ្តាលឲ្យ លិចទៅ បាទសមុទ្រ ចំណែកមនុស្សត្រូវបាត់ខ្លួន មិនដឹងទៅទើរនៅទីណាទេ ។ ប៉ុន្តែទូកត្រូវបានគេជួយរកឃើញវិញ នៅចំណុចលិចខាងលើ កាលពីម៉ោង១០ព្រឹក ថ្ងៃទី៩ ខែកុម្ភះ ម្សិលមិញ។

លោកឧត្តមសេនីយ៍ត្រីទូច ពលះ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាប្រធានបង្ក្រាប លើផ្ទៃសមុទ្រកំពត-កែប បានឲ្យដឹងថា រូបលោកបានបញ្ជាឲ្យកម្លាំងក្រោមឱវាតរបស់លោក ចេញទូក និងកប៉ាល់ ដើម្បីជួយស្វែងរុករកជនរងគ្រោះ តាំងពីថ្ងៃក្រោយកើតហេតុភ្លាម ប៉ុន្តែរហូតមកដល់ពេលនេះ ជនរងគ្រោះទាំង២ នៅតែបន្តការបាត់ខ្លួនជាដដែល៕

ប្រជានេសាទ នៅសង្កាត់ត្រើយកោះ ២នាក់ ដែលលិចទូក នៅសមុទ្រ កាលពីយប់ថ្ងៃទី៧ រកមិនទាន់ឃើញដដែល

ប្រជានេសាទ នៅសង្កាត់ត្រើយកោះ ២នាក់ ដែលលិចទូក នៅសមុទ្រ កាលពីយប់ថ្ងៃទី៧ រកមិនទាន់ឃើញដដែល