ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ


ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ

ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​បង្កើត​វប្បធម៌​ចែក​រំលែក​នៅ​ក្នុង​សង្គម​ជាតិ​យើង​ ក្រុមហ៊ុន Kawasaki Motors Cambodia បាន​ផ្តួចផ្តើម​គំនិត​​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​សប្បុរស​ធម៌ “​សកម្មភាព​របស់​យើង ដើម្បី​សង្គម​របស់​យើង​” ដោយ​នាំ​យក​សម្ភារៈ​សិក្សា សម្ភារៈ​កីឡា និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​សិស្សានុសិស្ស​ចំនួន​១៩៤​នាក់ នៅ​សាលា​បឋម​សិក្សា​អង្គ​តាម៉ៅ ក្នុង​ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

 

ដំណើរ​កម្សាន្ត​សប្បុរសធម៌​នេះ​មាន​ការ​ចូលរួម​ពី​សមាជិក​ក្រុម​គ្រួសារ​ម៉ូតូ Kawasaki ចំនួន ៤៥ ម៉ូតូ ដោយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ចេញ​ពី​អគារ​តាំង​បង្ហាញ​ម៉ូតូ Kawasaki ឆ្ពោះ​ទៅ​កាន់​សាលា​បឋម​សិក្សា​អង្គ​តា​ម៉ៅ​។​

 

ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ

 

Kawasaki Motors Cambodia សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​អតិថិជន និង​សមាជិក​ក្រុម​គ្រួសារ​ Kawasaki ទាំងអស់​ដែល​បាន​ចូលរួម និង​បរិច្ចាគ​ជា​សម្ភារៈ​សិក្សា សម្ភារៈ​កីឡា ថវិកា​ដល់​កម្មវិធី​ដំណើរ​កម្សាន្ត​សប្បុរសធម៌​នេះ​ឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ។

 

ក្រុមហ៊ុន Kawasaki Motors Cambodia ជា​សាខា​របស់​ក្រុមហ៊ុន អេច ជី ប៊ី គ្រុប ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​នាំ​ចូល​ម៉ូតូ Kawasaki មក​ចែកចាយ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ Kawasaki Motors Cambodia មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ ៣៥០ ផ្លូវ​សាលដឺហ្គោល កែង​ផ្លូវ ២១៧ (​ត្រង់​ស្តុប នាង​គង្ហីង​) ខណ្ឌ​៧​មករា សង្កាត់​អូរឫស្សី​២ រាជធានី​ភ្នំពេញ៕

 

ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ

 

ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ

 

ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ

 

ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ

 

ក្រុម​​ម៉ូតូ​ធំ Kawasaki ជួយ​ក្មេងៗ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ស្ពឺ

 

អត្ថបទ៖ ពាណិជ្ជកម្ម​