ចោរលួច ​រ៉ឺ​ម៉ក​ម៉ូតូ​បាត់​ សង្ស័យ​កូនប្រសា ​ជា​អ្នក​លួច

រាជ​ធានី​ភ្នំពេញ ៖ ២​នាក់​ប្តី​-ប្រពន្ធ​ឈ្លោះ​ទាស់​សម្តី​​គ្នា ប្តី​ទៅ​ស្រុក​បាត់ ឯ​ប្រពន្ធ​បាន​យក​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ចាក់សោ​ទុក​ចោល​នៅ​មុខ​ផ្ទះ​២​​យប់ ស្រាប់តែ​យប់​ទី​៣ ​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ សល់​​តែ​​សោ​​ធ្វើ​ម្តាយ​​​នាំ​កូនស្រី​​ទៅ​ដាក់​​ពាក្យ​បណ្តឹង​ ដោយ​សង្ស័យ​ថា​កូនប្រសា​ប្រុសឱ្យ​​មិត្ត​ភក្តិ​​មក​លួច​យក ​ដែល​​ហេតុការណ៍​នេះ​​កើតឡើង​​កាលពី​វេលា​ម៉ោង​១​រំលងអ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​១០ ​កុម្ភៈ នៅ​​មុខ​ផ្ទះ​​មា​នទី​តាំងនៅ​ទល់មុខ​រោងចក្រ​ស៊ី​ង​​កាំ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ​អ៊ិ​ន សុធី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ​​ធ្វើការ​រោងចក្រ ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ មាន​ប្តី​ឈ្មោះ​ហេង ហ៊ា​ង អាយុ​៣៧​ឆ្នាំ ជា​​អ្នក​រត់​រ៉ឺ​​ម៉ក​​ម៉ូតូ​ ។

បើ​តាមសម្តី​របស់​​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះផ​ន ច​ន្ថា អាយុ​៤៧​ឆ្នាំ ជា​​មេផ្ទះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ កូនស្រី​គាត់​ឈ្លោះ​ទាស់​សម្តី​​ជាមួយ​និង​ប្តី​របស់​​គេ ក្រោយមក​កូនប្រសារ​គាត់ ​ក៏​បាន​ទៅ​សែន​ចូល​ឆ្នាំ​ចិន​នៅ​ឯ​ស្រុក​កំណើត​ នៅ​ខេត្តកំពង់ឆ្នាំង ដោយ​​ទុក​រ៉ឺ​ម៉ក​ម៉ូតូ​ចោល ​នៅ​មុខ​ផ្ទះ​របស់​គេ ​ដែល​មាន​ទីតាំង​ជិត​កន្លែង​កើតហេតុ ក្រោយមក​រូប​គាត់​ឱ្យ​គេ​ទៅ​យក​រ៉ឺ​ម៉ក​ម៉ូតូ​មក​ទុក​ចាក់សោ​នៅ​មុខ​ផ្ទះ​គាត់​វិញ​រយៈពេល​២​យប់​ហើយ ។

អ្នកស្រី​​ផ​ន ​ច​ន្ថា ​បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​បាត់​រ៉ឺ​ម៉ក​ម៉ូតូ​នេះ​ ពេល​ព្រឹក​កូនប្រសា​គាត់​បាន​ទូរស័ព្ទ​​មក​សួរ​កូនស្រី​គាត់​ថា រ៉ឺ​ម៉ក​ម៉ូតូ​ទុក​នៅឯណា ហើយ​ថែម​ទាំងឱ្យ​​មិត្តភក្តិ​​របស់​គេ​ម្នាក់​មក​​មើល​ផង ស្រាប់តែ​នៅ​វេលា​រំលង​អ​ធ្រា​ត្រ ក៏​បាត់​រ៉ឺ​ម៉ក​ម៉ូតូ​​ដោយ​ចាក់​សោ​យក​ទៅ​បាត់​ទុក​សោ​នៅ​កន្លែង​កើតហេតុ ទើប​ធ្វើ​​ឱ្យ​​រូប​គាត់​មានការ​សង្ស័យ​​ទៅ​លើ​កូនប្រសា​​នោះ​ជា​ខ្លាំង ។ តែ​ពេល​ដែល​កូនស្រី​របស់​គាត់​ទូរស័ព្ទ ​ទៅ​សួរកូនប្រសារ​គាត់​បាន​ប្រកែក​ថា​ មិន​បាន​យក​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ ​និង​ម្តាយ​បាន​មក​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​ចោម​ចៅ​ ដើម្បី​ឱ្យ​​ខាង​សម្ថ​កិច្ច​ជួយ​តាម​រក​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​មក​វិញ ។

ចោរលួច ​រ៉ឺ​ម៉ក​ម៉ូតូ​បាត់​ សង្ស័យ​កូនប្រសា ​ជា​អ្នក​លួច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត