ដាក់ឲ្យដំណើរការ សួនសត្វព្រៃទំហំ ២៨ហិកតា នៅខេត្តព្រះវិហារ

ភ្នំពេញ៖ ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ជីឱកបឹងប្រិយ៍ ដែលស្ថិតក្នុងដែន ជម្រកសត្វព្រៃបឹងពែរ ភូមិសាស្ត្រ ខេត្តព្រះវិហារ បានសម្ពោធដាក់ឲ្យដំណើរ ការសួនសត្វព្រៃ សហគមន៍ទំហំ ២៨ហិកតា ក្រោម អធិបតីភាពលោក យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ស៊ូ សិរី អភិបាលរង ខេត្តព្រះវិហារ។

ក្នុងឱកាសនោះក៏មានការ ចូលរួមពីសំណាក់គណៈកម្មការ និងសមាជិកសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ សរុបចំនួន ២៥០នាក់ផងដែរ។

យោងតាមគេហទំព័ររបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា សួនសត្វព្រៃទំហំ ២៨ហិកតានេះ  មានដាក់សត្វព្រៃ ជាច្រើន ដូចជាប្រើស ឈ្លូស និងជ្រូកព្រៃ សរុបចំនួន២១ក្បាល ដែលនេះជាសមិទ្ធផលថ្មីមួយទៀត របស់សហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ៍ ក្រោមការឧបត្ថម្ភគាំទ្រ ពីគម្រោងជំរុញភាពធន់ របស់សហគមន៍ជនរស់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាស។

សួនសត្វនេះ គឺរៀបចំឡើងក្នុងគោលបំណង បង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ រួមចំណែកអភិវឌ្ឍន៍ វិស័យទេសចរណ៍ ចូលរួមថែរក្សានិងអភិរក្សជីចម្រុះ បណ្តុះស្មារតីស្រលាញ់បរិស្ថាន ធនធានធម្មជាតិ បង្កើននូវមុខរបរ និងប្រាក់ចំណូលបន្ថែមនៅក្នុង​ សហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាទីកន្លែងសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅមូលដ្ឋាន៕

ដាក់ឲ្យដំណើរការ សួនសត្វព្រៃទំហំ ២៨ហិកតា នៅខេត្តព្រះវិហារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត