តួកំប្លែង លត់ជង្គង់ សុំមិត្តស្រីរៀបការ នៅលើឆាក តែលទ្ធផល ចុងក្រោយ បានត្រឹមអាម៉ាស់ (មានវីដេអូ)

បរទេស៖ បុរសជាតួកំប្លែងម្នាក់ បានលត់ជង្គង់ ដើម្បីសុំមិត្តស្រី រៀបការ នៅលើឆាក ខណៈកំពុងតែ ថតផ្សាយបន្តផ្ទាល់ ប៉ុន្តែចុងក្រោយ បែរជាទទួលបាន ត្រឹមភាពអាម៉ាស់ ទៅវិញ។

តួកំប្លែង លត់ជង្គង់ សុំមិត្តស្រីរៀបការ នៅលើឆាក តែលទ្ធផល ចុងក្រោយ បានត្រឹមអាម៉ាស់ (មានវីដេអូ)

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ តួកំប្លែងរូបនោះ បានប្រើពាក្យ លេបខាយ ស្មោះអស់ពីចិត្ត ដាក់ទៅនារី ជាសង្សារ នៅចំពោះមុខ ទស្សនិកជន ជាច្រើន ដែលកំពុងអង្គុយ ទស្សនាការសម្តែង របស់គាត់ មុនពេលដែលគាត់ លត់ជង្គង់ចុះ ស្នើរសុំមិត្តស្រី រៀបការ ដោយនិយាយថា «តើអ្នកដឹងទេ អ្នកគឺជាអ្វីគ្រប់យ៉ាង សម្រាប់ខ្ញុំ ហើយខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំចង់ចំណាយ ពេលវេលា មួយជីវិត របស់ខ្ញុំ រស់នៅជាមួយអ្នក» ហើយក៏បាន យកប្រអប់ចិញ្ចៀន ចេញមកតែម្តង។

ផ្ទុយទៅវិញ នារីជាសង្សារ របស់តួកំប្លែង រូបនោះ បែរជាបដិសេធ មិនទទួលយកពាក្យ និងចិញ្ចៀន សុំរៀបការនោះ ហើយក៏បាន ដើរចុះពីលើឆាក ទុកឲ្យបុរស ដ៏កំសត់ រូបនោះ នៅកន្តោចកន្តែង តែម្នាក់ឯង នៅលើឆាក ពោរពេញដោយ ភាពអាម៉ាស់ ទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់ ពីទីតាំងកើតហេតុឡើយ ហើយក៏មិនបានដឹងថា តើវាគឺជាការសម្តែង សម្រាប់ទស្សនិកជន ឬក៏យ៉ាងណាដែរ៕

តោះ! ទៅទស្សនាទិដ្ឋភាពនោះ ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត