គ្រោះថ្នាក់​ចរាចរ​នៅ​តាខ្មៅ ស្លាប់ ១ របួស ១

Doliprane TVC

​នៅ​រសៀល ថ្ងៃទី​៨ ខែ​កុ​ម្ភះ ឆ្នាំ​2016 ត្រង់ចំណុច​មុខ​សាលារៀន​សុវណ្ណ​ភូមិ ផ្លូវ​លេខ 209 កែង​នឹង​ផ្លូវ​លេខ 108 ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង និង ម៉ូតូ​ស្កូ​ពី ជិះ​គ្នា ២ នាក់ បណ្ដាលអោយ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ និង កន្លែង ហើយ​ម្នាក់ទៀត​របួសធ្ងន់ ។​

គ្រោះថ្នាក់​ចរាចរ​នៅ​តាខ្មៅ ស្លាប់ ១ របួស ១

​សាក្សី​នៅនឹងកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ដ​ម៉ាក់​សាំ​យ៉ុង ពណ៍​ស្លែ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​ខាងលើ​ក៏​បុក​ជាមួយ​ម៉ូតូ​ម៉ាក Scoopy ព​ណ៍ស ពាក់​ស្លាក​លេខ កណ្តាល 1N-9167 អ្នកបើកបរ​មានឈ្មោះ​ភី រដ្ឋា​លីដា ភេទ ប្រុស អាយុ ១៥ ឆ្នាំ របួសស្រាល និង អ្នករួមដំណើរ​ពីក្រោយ​ម៉ូតូ ឈ្មោះ​ផុន ដាំ​អែន​ឌី ភេទ​ប្រុស អាយុ ១៦ ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ឯ​អ្នកបើករថយន្ត​បាន​រត់គេច​ខ្ឡ​ន​បាត់ ។​

គ្រោះថ្នាក់​ចរាចរ​នៅ​តាខ្មៅ ស្លាប់ ១ របួស ១

​ក្រោយពី​កើតហេតុ​សព ត្រូវបាន​សាច់​ញា​ត្តិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ រីឯ​មធ្យោបាយ​ទាំង​រថយន្ត និង ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ជា​បណ្តោះអាសន្ន រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​ ​គួរបញ្ជាក់​ផងដែរ​ថា រយៈពេល​ចំនួន ២​ថ្ងៃ (​ថ្ងៃទី ៧-៨ ខែកុម្ភៈ​) ក្នុងឱកាស​បុណ្យ​សែន និង ចូលឆ្នាំ​ចិន​នេះ មាន​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ចំនួន ៣០ នាក់ និង រង របួស ចំនួន ១០២ នាក់ នៅ​ទូទាំងប្រទេស នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​៕ សុថា​ត់​

គ្រោះថ្នាក់​ចរាចរ​នៅ​តាខ្មៅ ស្លាប់ ១ របួស ១

គ្រោះថ្នាក់​ចរាចរ​នៅ​តាខ្មៅ ស្លាប់ ១ របួស ១

គ្រោះថ្នាក់​ចរាចរ​នៅ​តាខ្មៅ ស្លាប់ ១ របួស ១