ដោយសារ​ភ្លើង​ប្រចណ្ឌ បុរស​ជា​ប្តី​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​

Doliprane TVC

​នៅ​ម៉ោងជាង ៩ យប់ ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នេះ មាន​ករណី​ជះ​ទឹក​អាស៊ីត​មួយ ដោយ​ស្ត្រី​ម្នាក់​ដែល​គេ​សង្ស័យថា ជា​កម្មករ​រោងចក្រ​ត្រូវ​ជន​មិន​ស្គាល់មុខ​ជះ​ទឹក​អាស៊ីត​ដាក់​ពេញមុខ និង ដងខ្លួន នៅមុខ​ផ្សារ​ដី​ថ្មី ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ដោយសារ​ភ្លើង​ប្រចណ្ឌ បុរស​ជា​ប្តី​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​

ស្ត្រី​រងគ្រោះ​មានឈ្មោះ ស៊ុន សុខលី អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ចំណែក​ជនដៃដល់​ជា​ប្ដី ឈ្មោះ ង៉ែត ផល្លី នៅ​ខេត្តសៀមរាប ធ្វើ​សំណង់ ។ តាម​អ្នកជិតខាង​បាន​និយាយថា គ្រួសារ​នេះ​បាន​ឈ្លោះ​គ្នា​ជាង​មួយខែ​មកហើយ ដែល​ទំនង​កើតចេញពី​រឿង​ប្រចណ្ឌ ។

ដោយសារ​ភ្លើង​ប្រចណ្ឌ បុរស​ជា​ប្តី​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​

ក្រោយពី​កើតហេតុ​ជនសង្ស័យ​ជា​ប្ដី​របស់​ស្ត្រី​រងគ្រោះ​បាន​រត់គេចខ្លួន ។​ ​តាម​ការសន្និដ្ឋាន​ពី​សមត្ថកិច្ច ករណី​ប្តី​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ​នេះ​គឺ កើតឡើង​ ​ដោយសារ​ប្តី​ប្រច័ណ្ឌ​ជាមួយ​ប្រពន្ធ ៕​សុថា​ត់​