Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ ​បំផុត​លើ​លោក

Lionel Messi បានដេញថ្លៃពីលើបំបាក់ Cristiano Ronaldo ដើម្បីទិញយករថយន្តថ្លៃបំផុតលើលោកម៉ូដែល The 1957 Ferrari 335 S Spider Scaglietti តម្លៃ២៥លានផោន (ជាង៣៦លានដុល្លារ)។ នេះបើតាមកាសែតអេស្ប៉ាញ Sport។

រថយន្ត 1957 Ferrari 335 S Spider Scaglietti ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីអ៊ីតាលី Alessandro Proto ត្រូវបានលក់ដាច់នូវតម្លៃថ្លៃបំផុតលើលោកសប្ដាហ៍មុន នៅពិព័រណ៍ Artcurial Motorcars Retromobile 2016 នាទីក្រុងប៉ារីស។

ចំណែកឯអ្នកទិញយកនោះ ពុំបានបង្ហាញឈ្មោះឲ្យដឹងឡើយ ប៉ុន្តែបើតាម Sport បានឲ្យដឹងថា Messi គឺជាអ្នកនៅពីក្រោយនៃការដេញថ្លៃឈ្នះគេនេះ ខណៈដែល Ronaldo ក៏បានចូលរួមដេញថ្លៃ រថយន្តនេះដែរ ប៉ុន្តែពុំបានសម្រេច៕

Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ ​បំផុត​លើ​លោក

ប្រភព៖sabay