អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង តូប​លក់​ឥ​វ៉ាន់​ស្រុក​ក្រគរ គិត​ជា​ទឹកប្រាក់​អស់​ជិត​២០០០០​ដុល្លារ​

ពោធិ៍សាត់: តូប​លក់​ឥ​វ៉ាន់​ចាប់ហួយ​មួយកន្លែង ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង កាលពីវេលា​ម៉ោងជាង​៣​ទៀបភ្លឺ ថ្ងៃទី​១០ ខែកុម្ភ​:​ឆ្នាំ​២០១៦​នៅ​ស្ថិតនៅ​ភូមិ​ឃ្លាំងមឿង ឃុំ​អន្លង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​តូប​លក់​ចាប់ហួយ​ដែល ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង មាន​ទំហំ​៨​គុណ​៤ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម​មួយ​ខ្នង បង្កអោយមាន​​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋនិង​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ភ្លាមៗ តែដោយសារ​ភ្លើង​ឆេះ​ខ្លាំងពេក ទើបបណ្តាលអោយ​ឆេះ​ទាំងស្រុង​តែម្តង ។​

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៣​គ្រឿង ហើយ​រលត់​ទាំងស្រុង​នៅវេលា​​ម៉ោង ជិត​៥​ទៀបភ្លឺ ថ្ងៃ​ដដែល​។​

​តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង អាច​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី តែ​មិន​បណ្តាលឲ្យ​នរណាម្នាក់ រងរបួស​នោះទេ ពីព្រោះ ជនរងគ្រោះ​ទាំងអស់ សម្រាក​នៅផ្ទះធំ​។ ការខូចខាត​សម្ភារ​: ដែល​គិត​ជា​ទឹកប្រាក់ អស់​ចំនួន​១៨០០០​ដុល្លារ​៕R