សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ នាំយកអំណោយជូនពលរដ្ឋក្នុងស្រុក​គងពិសី

កំពង់ស្ពឺ: ព្រះ​តេជគុណ​ខឹម សម្បត្តិ ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​បាន​នាំយក​អំណោយ ជា​គ្រឿង ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ និង​ចាស់ជរា​មកពី​១២​ភូមិ នៅក្នុង​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កតា​មាន ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពុងស្ពឺ ដោយមាន​ការចូលរួម​ពី​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ​បណ្ឌិត ខឹម សម្បត្តិ រាជាគណៈ​ថ្នាក់​កិត្តិយស និង​លោក​ម៉ា សា​វាត ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​គងពិសី រួម​និង​លោក​ថោង ផាត ជា​មេឃុំ​ជង្រុក និង​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​មកពី​ភ្នំពេញ​ផងដែរ​។

​នាឱកាស​នោះដែរ លោក​ម៉ា សា​វាត ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ដែល​បានរួម​ចំណែក​ជាមួយ​ព្រះ​តេជគុណ ខឹម សម្បត្តិ ដែល​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​នេះ និង​សូម​កោតសរសើរ​ដល់​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត​បណ្ឌិត ខឹម សម្បត្តិ​ផងដែរ ដោយសារតែ​ព្រះអង្គ​បាន​ជួយ​ជ្រោមជ្រែង​នាំយក​អំណោយ​មក​ប្រគល់​ដល់​សាលាឃុំ​ជង្រុក ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ចាស់ជរា ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ​ធម្មជាតិ​ផ្សេងៗ ក្នុងពេលដែល​ក្នុងភូមិ​កំពុងតែ​ជួប​ការខ្វះខាត​នូវ​អំណោយ​ទាំងនេះ ។​

​ជាមួយគ្នា​នោះដែរ​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត​បណ្ឌិត សុវណ្ណ​ជោតិ ខឹម សម្បត្តិ បាន​មាន​សង្ឃដីកា​ទៀ​ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ដែលមាន​ព្រះ​អង្គជា​ព្រះប្រធាន​តែងតែបាន​កៀរ គរ​រក​ជំនួយ​ផ្សេងៗ​ពី​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​និង​តាម​ទី​វត្ត​អារាម​នានា ដើម្បី​បំរើឱ្យ​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា កាកបាទក្រហមកម្ពុជា សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ក៏ដូចជា​អំណោយ​ទាំងអស់នេះ​ផងដែរ​គឺ​ព្រះ​តេជគុណ​តែងតែ​នាំមក​ប្រគល់ជូន​លោក​មេឃុំ ជង្រុក ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក​និង​ការខ្វះខាត​ផ្សេងៗ ផងដែរ​។  

​អំណោយ​ទាំងអស់​របស់​សហគម​ន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ​រួមមាន​គ្រឿង ឧបភោគបរិភោគ មួយចំនួន និង​ថវិកា ៥០.០០០​រៀល ជាមួយគ្នា​នោះដែរ​សិស្ស​សានុសិស្ស​២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ប៊ិច​១​ដើម សៀវភៅ​មួយ​ក្បាល និង​ថវិកា ៥.០០០​រៀល​៕​

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ នាំយកអំណោយជូនពលរដ្ឋក្នុងស្រុក​គងពិសី

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ នាំយកអំណោយជូនពលរដ្ឋក្នុងស្រុក​គងពិសី

សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ នាំយកអំណោយជូនពលរដ្ឋក្នុងស្រុក​គងពិសី