ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

តុលាការ​កំពូល​សហរដ្ឋ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ បាន​ផ្អាក​កម្មវិធី​របស់​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​សំដៅ​កម្រិត​យ៉ាង​ខ្លាំង​ការ​បញ្ចេញ​សារធាតុពុល​នៃ​បណ្តា​រោងចក្រ​អគ្គិសនី ។

ស្ថាប័ន​តុលាការ​ជាន់ខ្ពស់​បំផុត​របស់​អា​មេ​រិ​ក បាន​ទទួល​ពាក្យបណ្តឹង​របស់​រដ្ឋ​២៧ ភាគច្រើន​ជា​រដ្ឋ​មាន​អ្នក​កាន់ជើង​គណបក្ស​សាធារណរដ្ឋ​ច្រើន ដែល​តវ៉ា​ប្រឆាំង​នឹង​ផែន​ការ​​របស់​លោក​អូ​បា​ម៉ា ដើម្បី​ថាមពល​ស្អាត​ដែល​ជា​មុំ​មួយ​នៃ​នយោបាយ​របស់​លោក​តស៊ូ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​បរិយាកាស ។

ការ​សម្រេចចិត្ត​របស់​តុលាការ​កំពូល​ដោយ​មានការ​គាំទ្រ​របស់​ចៅក្រម​៥​រូប ក្នុង​ចំណោម​ចៅក្រម​ទាំង​៩​រូប​នៃ​តុលាការ​នេះ​ជា​ការ​ប្រឆាំង​ចំពោះ​ប្រធានាធិបតី​អា​េ​ម​រិ​ក​ដែល​ចាត់​ទុក​ការ​តស៊ូ​ប្រឆាំង​នឹង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ថា​ជា​អាទិភាព​មួយ​នៃ​នយោបាយ​របស់​លោក ។ ចៅក្រម​៤​រូប​ជា​អ្នក​ជឿនលឿន​របស់​តុលាការ​កំពូល​បាន​សម្តែង​ការ​ជំទាស់​ចំពោះ​ការ​សម្រេចចិត្ត​នោះ ។ ច្បាស់​ណាស់ តុ​​លា​ការ​កំពូល​ផ្អាក​ការ​អនុវត្ត​ផែនការ CLEAN POWER PLAN (​គម្រោង​សម្រាប់​ថាមពល​ស្អាត​) តាក់តែង​ឡើង​ដោយ​ទី​ភ្នាក់​ងារ​​អា​មេ​រិ​ក​ការពារ​បរិស្ថាន EPA ដែល​តម្រូវ​ឱ្យ​បណ្តា​មជ្ឈមណ្ឌល​អគ្គិសនី​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ការ​បញ្ចេញ CO2 ដល់​៣២% រហូត​ដល់​ឆ្នាំ​២០៣០ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៥ ៕